# តំណាងកម្ពុជាថាសាលដីកាតុលាការយុត្តិធម៌អន្តរជាតិមិនត្រូវរំលោភបំពានក្រោមលេសណាមួយឡើយ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7380>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13141","languageVersionId":"6330","visibilityVersion":"2","versionToken":"a1.8zyocQm3R6RlpYRtkMUdi5xfIhwrNko8YFo0vyMWluE"}

Original publication: 2026-06-24T04:01:11Z

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អ.ស.ប. បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំ Arria-Formula ថ្ងៃទី២៣ មិថុនា ថា សេចក្ដីសម្រេចចិត្តក្រុមប្រឹក្សាសន្តិសុខត្រូវអនុវត្តពេញលេញ ហើយសាលដីកាតុលាការយុត្តិធម៌អន្តរជាតិដែលមានអនុភាពគតិយុត្តិមិនត្រូវរំលោភក្រោមលេសណាមួយឡើយ។

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានថ្លែងសង្កត់ធ្ងន់អំពីសារៈសំខាននៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្តិ មិនត្រូវរងការរំលោភបំពាន ទោះក្រោមលេសណាមួយក៏ដោយ។

 ការថ្លែងបែបនេះរបស់ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) ធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (អ.ស.ប.) ក្នុងទម្រង់ Arria-Formula ក្រោមប្រធានបទ “ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

 ឯកឧត្ដម កែវ ឈា បានបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខមានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការទប់ស្កាត់ ព្រមទាំងកាត់បន្ថយភាពតានតឹងនៃជម្លោះហើយត្រូវតែអនុវត្តឱ្យបានពេញលេញ។

 ឯកឧត្តមបន្ថែមថា៖ «ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្តិ មិនត្រូវរងការរំលោភបំពាន ទោះក្រោមលេសណាមួយក៏ដោយ»៕

 ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


