{"asset":"news","key":"7406","locale":"km","id":"news:7406:km","entityId":"news:7406","canonicalUrl":"https://www.kps-tv.com/km/news/detail/7406","state":"ready","title":"កម្ពុជាជំរុញឱ្យប្រទេសអាស៊ានរួមគ្នាបង្ក្រាបបទល្មើសអន្តោប្រវេសន៍ និងការឆបោក Online Scams","summary":"ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ ស សុខា បានអំពាវនាវឱ្យប្រទេសអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងព្រំដែន ដើម្បីទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការឆបោកអនឡាញ។","body":"(សៀមរាប) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវយ៉ាងទទូចដល់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ជាពិសេសគឺបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងនៅក្នុងតំបន់។\n\nការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើក កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសអាស៊ានទាំង១១ ត្រូវរួមគ្នាទប់ស្កាត់រាល់ទម្រង់នៃបទល្មើសដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែនឱ្យទាន់យុគសម័យឌីជីថល ដែលកាន់តែមានភាពស្មុគស្មាញ។\n\nជុំវិញកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានបញ្ជាក់ផងដែរថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានកំណត់យកប្រធានបទដ៏សំខាន់មួយគឺ «ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ធនធានមនុស្ស» ក្នុងគោលដៅឆ្ពោះទៅកសាងតំបន់អាស៊ានមួយដែលមានសុវត្ថិភាព និងសមាហរណកម្មខ្ពស់ ដើម្បីទប់ទល់នឹងបទល្មើសបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ន៕\n\nដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13138","languageVersionId":"6321","visibilityVersion":"2","versionToken":"a1.wVhzzj6uWgbfPj8GA515CF6PKOP2y0Rrm_1-soagroM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-25T04:03:38Z"}