{"asset":"news","key":"7408","locale":"km","id":"news:7408:km","entityId":"news:7408","canonicalUrl":"https://www.kps-tv.com/km/news/detail/7408","state":"ready","title":"ក្រសួងរៀបចំដែនដី បញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង ខណៈគណៈកម្មការបន្តបេសកកម្មនៅក្រសួងទេសចរណ៍","summary":"គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែងបានបញ្ចប់ការងារនៅក្រសួងរៀបចំដែនដី ដែលជាក្រសួងទី១១ ដោយមានមន្ត្រីប្រមាណ១១០០នាក់ចូលរួមសហការ ហើយបន្តពិនិត្យរចនាសម្ព័ន្ធនិងវត្តមានមន្ត្រីនៅក្រសួងទេសចរណ៍។","body":"(ភ្នំពេញ) ៖ គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង បានប្រកាសពីភាពជោគជ័យក្នុងការចុះជំរឿនមន្ត្រីរាជការនៅ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាក្រសួងទី១១ ហើយដែលបានបញ្ចប់ដំណើរការនេះរួចរាល់។\n\n តំណាងគណៈកម្មការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងរៀបចំដែនដី ប្រមាណ ១,១០០នាក់ ដែលបានចូលរួមសហការយ៉ាងពេញទំហឹង ធ្វើឱ្យដំណើរការពិនិត្យផ្ទៀងផ្ទាត់នេះ ប្រព្រឹត្តទៅដោយរលូន និងស្របតាមនីតិវិធីដែលបានគ្រោងទុក។\n\n ទន្ទឹមនឹងនេះ នាព្រឹកថ្ងៃដដែល គណៈកម្មការ ក៏បានបន្តបេសកកម្មរបស់ខ្លួនភ្លាមៗ ដោយកំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីជាក់ស្តែង ដែលកំពុងបំពេញការងារនៅតាមអង្គភាពចំណុះទីស្តីការ ក្រសួងទេសចរណ៍ ជាបន្តបន្ទាប់ផងដែរ៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13137","languageVersionId":"6318","visibilityVersion":"2","versionToken":"a1.9JZLz2_lqKrcZzl1MDpAeb01skqvBH3ic6yAjrtGeSI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-25T04:29:16Z"}