{"asset":"news","key":"7415","locale":"km","id":"news:7415:km","entityId":"news:7415","canonicalUrl":"https://www.kps-tv.com/km/news/detail/7415","state":"ready","title":"«សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូតូចនិងមធ្យមឆ្ពោះទៅកាន់ទីផ្សារ»ជាប្រធានបទប្រារព្ធទិវាសហគ្រាសធុនមីក្រូតូចនិងមធ្យមឆ្នាំនេះ!","summary":"រាជរដ្ឋាភិបាលគ្រោងប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទសាងស្ពានឆ្ពោះទៅកាន់ទីផ្សារ ដោយមានគោលបំណង៥ ផ្តោតលើគោលនយោបាយ ការតភ្ជាប់ទីផ្សារ ផលិតផលក្នុងស្រុក ឌីជីថល និងភាពធន់។","body":"សម្រាប់ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលកម្ពុជា សម្រេចរៀបចំទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ដែលកប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានចុះហត្ថលេខាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា។\n\n អត្តន័យដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចរើសយកប្រធានបទខាងលើ បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី បានពន្យល់ថា ដើម្បីគោលបំណងសំខាន់ៗចំនួន៥ដូចជា៖\n ១. ផ្សព្វផ្សាយគោលនយោបាយយុទ្ធសាស្ត្រ និងកម្មវិធីរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រសហគ្រាសធុនមីក្រូតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីលើកកម្ពស់ផលិតភាព គុណភាព ការប្រកួតប្រជែងជាមួយការត្រៀមខ្លួនរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ នាពេលខាងមុខ។\n\n ២. បង្កើតវេទិកាតភ្ជាប់រវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយទីផ្សារអ្នកផ្គត់ផ្គង់ វិនិយោគិន គ្រឹះស្ថានហិរញ្ញវត្ថុ វេទិកាពាណិជ្ជកម្មឌីជីថល និងសហគ្រាសធំៗ ដើម្បីពង្រឹងខ្សែច្រវាក់តម្លៃនិងជំរុញការផ្គត់ផ្គង់ក្នុងស្រុក។\n\n ៣. លើកកម្ពស់ស្មារតីស្នេហាជាតិនិងការគាំទ្រផលិតផលក្នុងស្រុក តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់ផលិតផលក្នុងស្រុក «ផលិតនៅកម្ពុជា» ដែលមានគុណភាព សុវត្ថិភាព ស្តង់ដា និងការវេចខ្ចប់ប្រកបដោយគុណភាព សោភណភាព និងការទាក់ទាញ។\n\n ៤. លើកទឹកចិត្តសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ក្នុងការធ្វើទំនើបកម្មផលិតកម្ម ការគ្រប់គ្រងអាជីវកម្ម និងការធ្វើទីផ្សារ។\n\n ៥. ពង្រឹងភាពធន់នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងបរិបទភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ពិភពលោក ការប្រកួតប្រជែងតំបន់ និងបញ្ហាប្រឈមផ្នែកភូមិសាស្ត្រនយោបាយនិងពាណិជ្ជកម្មអន្ដរជាតិ៕\n\n ដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13135","languageVersionId":"6312","visibilityVersion":"2","versionToken":"a1.6nFpIQleOzwsFytJ6uapCQs8C6HqD_nRFcfD38fws0Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-25T08:46:59Z"}