# រដ្ឋមន្ត្រី ៣ ក្រសួង ដឹកនាំប្រតិភូចុះពិនិត្យគោលដៅលំហែបៃតង ក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7419>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13132","languageVersionId":"6303","visibilityVersion":"2","versionToken":"a1.QystaQ09_pWAtHCm45KxJd89TdcP2YlFMtC-WYzi9Bs"}

Original publication: 2026-06-25T09:43:34Z

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកនិងឧតុនិយម បានចុះពិនិត្យគោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ ដើម្បីវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំរបៀងទេសចរណ៍តភ្ជាប់សហគមន៍។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំប្រតិភូចុះទស្សនកិច្ចគោលដៅលំហែបៃតង ក្នុងតំបន់ការពារធម្មជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

 ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធគោលដៅលំហែបៃតងនៅក្នុង ខេត្តកោះកុង និង ខេត្តកំពង់ស្ពឺ ដើម្បីរៀបចំជារបៀងទេសចរណ៍លំហែបៃតង តភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយ និងភ្ជាប់តំបន់ដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិនានា នៅក្នុងតំបន់ការពារធម្មជាតិជួរភ្នំក្រវាញ។

 ការអភិវឌ្ឍ និងពង្រឹងគោលដៅលំហែបៃតងនៅក្នុងតំបន់នេះ ត្រូវបានរំពឹងថានឹងចូលរួមលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើនឱកាសសេដ្ឋកិច្ច និងជំរុញការអភិរក្សធនធានធម្មជាតិ ព្រមទាំងការពារជីវចម្រុះឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


