{"asset":"news","key":"7423","locale":"km","id":"news:7423:km","entityId":"news:7423","canonicalUrl":"https://www.kps-tv.com/km/news/detail/7423","state":"ready","title":"ក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ផ្តល់ទឹកបរិសុទ្ធ ៥០០កេស ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីគាំទ្រការងារសង្គម និងមនុស្សធម៌","summary":"អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានទទួលទឹកបរិសុទ្ធ៥០០កេស ពីក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៦ សម្រាប់សកម្មភាពសង្គមនិងមនុស្សធម៌របស់រដ្ឋបាលខេត្ត។","body":"ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយទឹកបរិសុទ្ធចំនួន ៥០០កេស ពីក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ដែលបានផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពការងារសង្គម និងមនុស្សធម៌នានានៅក្នុងខេត្ត។\n\n អំណោយដ៏មានតម្លៃនេះ បានបង្ហាញពីទឹកចិត្តសប្បុរស និងការចូលរួមចំណែករបស់វិស័យឯកជនក្នុងការគាំទ្រដល់សកម្មភាពសង្គម និងការងារមនុស្សធម៌របស់រដ្ឋបាលខេត្ត សំដៅលើការជួយសម្រួលដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងសហគមន៍។\n\n ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ដែលតែងតែមានស្មារតីទទួលខុសត្រូវសង្គម និងបានចូលរួមគាំទ្រដល់សកម្មភាពនានារបស់រដ្ឋបាលខេត្តនាពេលកន្លងមក។\n\n ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរឱ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អតិថិជន មានការរីកចម្រើនលូតលាស់បន្ថែមទៀត និងបន្តជោគជ័យក្នុងអាជីវកម្ម ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ និងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13131","languageVersionId":"6300","visibilityVersion":"2","versionToken":"a1.sDauuv4oVWuK2fDg_nB3DwdXgkcGAwcL6nqr0dhskWc"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-25T10:32:28Z"}