{"asset":"news","key":"7428","locale":"km","id":"news:7428:km","entityId":"news:7428","canonicalUrl":"https://www.kps-tv.com/km/news/detail/7428","state":"ready","title":"និស្សិតបរទេស ១៧០នាក់ ចុះស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិចនៅរតនគិរី បង្កើនចំណងមិត្តភាពតំបន់","summary":"ខេត្តរតនគិរីបានទទួលនិស្សិតបរទេស១៧០នាក់ និងគណៈប្រតិភូដឹកនាំ១១រូប សម្រាប់ទស្សនកិច្ចសិក្សាថ្ងៃទី២៤–២៦ មិថុនា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិច។","body":"ខេត្តរតនគិរី បានទទួលស្វាគមន៍និស្សិតអាហារូបករណ៍បរទេស និងគណៈប្រតិភូសរុបចំនួន ១៨១នាក់ ក្នុងនោះមានគណៈប្រតិភូដឹកនាំ ១១រូប និងនិស្សិតបរទេស ១៧០នាក់ (ស្រី ៦២នាក់) មកបំពេញទស្សនកិច្ចសិក្សារយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីសក្ដានុពលទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិចនៅក្នុងខេត្ត។\n\n ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិតមកពីប្រទេសវៀតណាមចំនួន ៩១នាក់ ឡាវ ៧១នាក់ និងចិន ៨នាក់ ដែលបានអញ្ជើញទៅទស្សនាតំបន់រមណីយដ្ឋានធម្មជាតិ និងភូមិសហគមន៍ជនជាតិដើមភាគតិចនានាក្នុងខេត្តរតនគិរី។\n\n បើតាមមន្ទីរទេសចរណ៍ខេត្តរតនគិរី កម្មវិធីនេះមានគោលបំណងណែនាំ និងបង្ហាញពីសក្ដានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិច ដើម្បីឱ្យនិស្សិតបរទេសបានយល់ដឹងកាន់តែច្បាស់អំពីភាពសម្បូរបែបនៃវប្បធម៌ និងធនធានធម្មជាតិរបស់កម្ពុជា។\n មន្ទីរទេសចរណ៍បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍របស់ខេត្តរតនគិរីទៅកាន់ឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងកម្ពុជា វៀតណាម ឡាវ និងចិន ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13130","languageVersionId":"6297","visibilityVersion":"2","versionToken":"a1.76RErUdOlvbi36XGgO9QSzL_yZI9MsvKIHzwXvouHsQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-26T01:34:44Z"}