{"asset":"news","key":"7429","locale":"km","id":"news:7429:km","entityId":"news:7429","canonicalUrl":"https://www.kps-tv.com/km/news/detail/7429","state":"ready","title":"ផាកពិន័យរថយន្តដឹកទំនិញ២គ្រឿងនៅក្រចេះ ពាក់ព័ន្ធការដឹកលើសទម្ងន់រហូតដល់ជាង៥០តោន","summary":"មន្ត្រីជញ្ជីងចល័តបានឃាត់រថយន្តធុនធ្ងន់២គ្រឿងនៅក្រចេះ យប់ថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៦។ អត្ថបទរាយថា រថយន្តដឹកខ្សាច់មានទម្ងន់សរុប៩៩តោន លើសកំណត់៥៤តោន និងរថយន្តដឹកជ័រលើស៤៦តោន ហើយម្ចាស់រថយន្តត្រូវបានផាកពិន័យ។","body":"(ក្រចេះ) ៖ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមមន្ត្រីជញ្ជីងចល័តនៃក្រសួងសាធារណការ បានឃាត់រថយន្តធុនធ្ងន់ចំនួន ២គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ដើម្បីធ្វើការត្រួតពិនិត្យ។\n\n ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញកំហុសយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះ៖\n រថយន្តទី១ (ដឹកខ្សាច់)៖ មានទម្ងន់សរុបរហូតដល់ ៩៩តោន ដែលល្មើសលើសពីច្បាប់កំណត់ដល់ទៅ ៥៤តោនឯណោះ។\n រថយន្តទី២ (ដឹកជ័រ)៖ ក៏បានល្មើសដោយផ្ទុកទំនិញលើសទម្ងន់រហូតដល់ ៤៦តោនផងដែរ។\n ដោយសារតែសកម្មភាពនៃការដឹកជញ្ជូនលើសទម្ងន់បែបនេះ គឺជាមូលហេតុចម្បងដែលធ្វើឱ្យផ្លូវថ្នល់ឆាប់ខូចខាត មន្ត្រីជំនាញបានសម្រេចចាត់វិធានការច្បាប់ដោយផាកពិន័យជាប្រាក់ភ្លាមៗទៅលើម្ចាស់រថយន្តទាំងពីរគ្រឿងនេះ។\n\n ទន្ទឹមនឹងចំណាត់ការនេះ ក្រសួងក៏បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់ម្ចាស់រថយន្ត និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យប្រុងប្រយ័ត្ន និងត្រូវតែគោរពច្បាប់កំណត់ទម្ងន់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិយើងឱ្យប្រើប្រាស់បានយូរអង្វែង៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13129","languageVersionId":"6294","visibilityVersion":"2","versionToken":"a1.PU_3ytjEfqy6HWKypp8LHIhK4McBjLg-ezOxkgrBDkw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-26T01:39:15Z"}