# ឯកឧត្តម ម៉ៅ ធនិន ដឹកនាំពិធីរំកិលរូបសំណាកលោកតាទ្វារ តម្កល់លើអសនៈថ្មី បួងសួងសុំសេចក្តីសុខ និងភាពសុខសាន្តជូនប្រជាពលរដ្ឋខេត្ត កំពត

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7430>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13128","languageVersionId":"6291","visibilityVersion":"2","versionToken":"a1.fNbX_T5n7YdkONp8jGE-4mjnjcnGfyfOTWoFuDo6yvA"}

Original publication: 2026-06-26T02:03:50Z

អភិបាលខេត្តកំពត ម៉ៅ ធនិន បានដឹកនាំពិធីអុចធូបនិងរំកិលរូបសំណាកលោកតាទ្វារទៅអសនៈថ្មី ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៦ ដោយបួងសួងសុំសុខសន្តិភាពជូនប្រជាពលរដ្ឋ និងកងកម្លាំងការពារជាតិ។

នៅព្រឹកព្រលឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពត បានអញ្ជើញជាអធិបតីក្នុងពិធីអុចធូប បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងរំកិលរូបសំណាកលោកតាទ្វារ ដើម្បីតម្កល់លើអសនៈថ្មី នៅអាស្រមអ្នកតាទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុក ដងទង់ ខេត្តកំពត។

 ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមអភិបាលខេត្ត បានរៀបចំគ្រឿងសក្ការបូជាតាមប្រពៃណី និងដឹកនាំពិធីរំកិលរូបសំណាកលោកតាទ្វារ ទៅតម្កល់លើអសនៈថ្មីដោយគោរពតាមទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់ប្រជាពលរដ្ឋក្នុងតំបន់។

 ជាមួយគ្នានេះ ឯកឧត្តមក៏បានបួងសួងដល់បារមីលោកតាទ្វារ ដែលប្រជាពលរដ្ឋគោរពជឿជាក់ថា ជាវត្ថុស័ក្តិសិទ្ធិថែរក្សាទឹកដី និងជាទីសក្ការបូជារបស់អ្នកស្រុក សូមជួយបីបាច់ថែរក្សា ការពារទឹកដី បណ្តេញឧបទ្រពចង្រៃ និងប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល ជូនដល់ប្រជាពលរដ្ឋទូទាំងខេត្តកំពត។
 ទន្ទឹមនឹងនេះ ក៏បានបួងសួងសូមឱ្យកងទ័ព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ទទួលបានសេចក្តីសុខ សុវត្ថិភាព កម្លាំងមាំមួន និងសម្រេចបានជោគជ័យគ្រប់បេសកកម្ម ដើម្បីបន្តថែរក្សាសន្តិភាព និងស្ថិរភាពជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


