{"asset":"news","key":"7435","locale":"km","id":"news:7435:km","entityId":"news:7435","canonicalUrl":"https://www.kps-tv.com/km/news/detail/7435","state":"ready","title":"សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ៦ចំណុចនៅវិមានសន្តិភាព","summary":"នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៦ ដើម្បីពិភាក្សារបៀបវារៈទេសចរណ៍ ផែនការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងអន្តរជាតិ និងអាស៊ាន។","body":"សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖\n\n ១- របាយការណ៍វឌ្ឍនភាពនៃវិស័យទេសចរណ៍ និងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង។ \n ២- សេចក្តីព្រាងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ឆ្នាំ២០២៥-២០៣០។\n ៣- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជាចូលជារដ្ឋភាគីនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិ ចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្តីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់ នៃឧបករណ៍អាកាសយាន។\n ៤- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ ទៅវិញទៅមក។\n ៥- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ានសម្រាប់ សម្ភារៈអគារនិងសំណង់។\n ៦- សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន ស្តីពីប្រភេទ អនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13127","languageVersionId":"6288","visibilityVersion":"2","versionToken":"a1.9XEhrqm0e7P7CO00vVNPq2VG-w0srfy-S6LUWMmCUXE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-26T04:05:54Z"}