{"asset":"news","key":"7437","locale":"km","id":"news:7437:km","entityId":"news:7437","canonicalUrl":"https://www.kps-tv.com/km/news/detail/7437","state":"ready","title":"អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ «រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត»","summary":"នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើការឆ្លើយតបបទល្មើសគ្រឿងញៀនដោយគោលនយោបាយ យុទ្ធសាស្ត្រ និងវិធានការច្នៃប្រឌិត ដោយចាត់ទុកបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនជាទំនួលខុសត្រូវរួមរបស់សង្គម។","body":"នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា\n ដើម្បីឆ្លើយតបទៅនឹងបរិបទសកលលោក ដែលប្រកបទៅដោយកត្តាមិនអំណោយផល និងបញ្ហាអសន្តិសុខយ៉ាងច្រើនអនេក និងបើទោះបីជាកម្ពុជាទទួលរងនូវការឈ្លានពានបូរណភាពទឹកដី និងរំលោភអធិបតេយ្យជាតិ ពីសំណាក់ប្រទេសជិតខាងក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាក៏នៅតែចាត់ទុកបញ្ហាសន្តិសុខនិងសុវត្ថិភាពសង្គម គឺជាកត្តាកំណត់សេចក្តីសុខក្សេមក្សាន្ត និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ តាមរយៈការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តមុតស្រួច និងបទបញ្ជាម៉ឺងម៉ាត់នានា។\n\n សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានបន្ថែមថា ដើម្បីឆ្លើយតបនិងដោះស្រាយរាល់បទល្មើសគ្រប់ប្រភេទ ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី រួមទាំងបទឧក្រិដ្ឋគ្រឿងញៀនផងដែរ ដោយក្នុងនោះ រាជរដ្ឋាភិបាល ដែលមានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាសេនាធិការ បានខិតខំឆ្លើយតបយ៉ាងសកម្មឈ្មូសឈ្នួលទៅនឹងបញ្ហានេះ ដោយប្រើប្រាស់គ្រប់មធ្យោបាយ យុទ្ធវិធី និងវិធានការប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតបឱ្យសមស្របទៅនឹងបរិការណ៍ពិភពលោកដែលវិវឌ្ឍដ៏សែនលឿនរហ័សខុសពីការរំពឹងទុក ជាពិសេសឈរលើ គោលការណ៍រួបរួមគ្នាពីកម្លាំងចលករគ្រប់វិស័យ ក្រោមស្មារតីក្នុងការចាត់ទុកបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទំនួលខុសត្រូវរួមរបស់សង្គមជាតិទាំងមូល៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13126","languageVersionId":"6285","visibilityVersion":"2","versionToken":"a1.yLR1rYA-tZRFBDH0JUXzlaE1d20rZGldw94Cwqa9Vd4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-26T04:19:26Z"}