# ឆេះរថយន្តម៉ាក Alphard ១គ្រឿងខ្ទេចទាំងស្រុង នៅផ្លូវវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7439>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13125","languageVersionId":"6282","visibilityVersion":"2","versionToken":"a1.pYWh9OCyI7KI9bXRALSAVWNF4yA1CEMFo8CRzopRUaY"}

Original publication: 2026-06-26T06:16:29Z

នគរបាលរាជធានីភ្នំពេញរាយការណ៍ថា អគ្គិភ័យឆេះរថយន្ត Alphard នៅផ្លូវវិមានឈ្នះឈ្នះ ថ្ងៃទី២៦ មិថុនា ឆ្នាំ២០២៦ ម៉ោង១០៖១៥ព្រឹក និងពន្លត់បានម៉ោង១០៖៤៥ព្រឹក ដោយប្រើរថយន្តពន្លត់និងជំនួយពីរគ្រឿង។

យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង១០:១៥នាទីព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្លូវវិមានឈ្នះឈ្នះ ក្រុមទី១ ភូមិព្រែករាំង សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

 ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកឆ្លងចរន្តភ្លើងបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតរថយន្តម៉ាកអាល់ផាត ០១២ អស់ទាំងស្រុង។

 ស្នងការភ្នំពេញបញ្ជាក់ថា នៅម៉ោង១០:៤៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប និងរថយន្តជំនួយអូសិអាយសិជ្រោយចង្វារចំនួន១គ្រឿង ប្រើប្រាសទឹកអស់១ឡាន ស្មើ៤ម៉ែត្រគូប៕

 ដោយ ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


