{"asset":"news","key":"7445","locale":"km","id":"news:7445:km","entityId":"news:7445","canonicalUrl":"https://www.kps-tv.com/km/news/detail/7445","state":"ready","title":"អធិការការងារទទួលបទពិសោធថ្មីៗ លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ តាមរយៈដំណើរទស្សនកិច្ចសិក្សានៅ OSHTC","summary":"អធិការការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានទស្សនកិច្ចសិក្សានៅ OSHTC ថ្ងៃទី២៤–២៥ មិថុនា ឆ្នាំ២០២៦ ស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ ដោយសិក្សា PPE បច្ចេកវិទ្យា VR និងការអនុវត្តការពារហានិភ័យការងារ។","body":"នាយកដ្ឋានពេទ្យការងារ សហការជាមួយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំដំណើរទស្សនកិច្ចសិក្សាក្រោមប្រធានបទ «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ» សម្រាប់អធិការការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) នាថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៦។\n\nក្នុងឱកាសនេះ មន្ត្រីជំនាញនៃមជ្ឈមណ្ឌល OSHTC បានធ្វើបទបង្ហាញ និងបង្ហាញពីការប្រើប្រាស់ឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់ការធ្វើតេស្ត និងអនុវត្តជាក់ស្តែងលើប្រសិទ្ធភាពនៃសម្ភារៈការពារបុគ្គល (PPE) សុវត្ថិភាពគ្រឿងម៉ាស៊ីន និងវិធានការបង្ការហានិភ័យក្នុងកន្លែងការងារ។\n\nជាពិសេស សិក្ខាកាមបានស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងឧបករណ៍ Virtual Reality (VR) ក្នុងការបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ដែលកំពុងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំនាញអនុវត្តជាក់ស្តែងនៅកម្ពុជា។\nក្រៅពីការសិក្សាទ្រឹស្តី សិក្ខាកាមក៏បានចូលរួមអនុវត្តផ្ទាល់លើការការពារការធ្លាក់ពីទីខ្ពស់ ការប្រើប្រាស់ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព សុវត្ថិភាពអគ្គិសនី និងស្ថានភាពហានិភ័យផ្សេងៗក្នុងកន្លែងការងារ ដើម្បីបង្កើនសមត្ថភាពក្នុងការត្រួតពិនិត្យ និងការពារសុវត្ថិភាពរបស់កម្មករនិយោជិត។\nតាមរយៈដំណើរទស្សនកិច្ចសិក្សានេះ មន្រ្តីអធិការការងារទាំងអស់នឹងអាចយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទៅផ្សព្វផ្សាយ និងណែនាំបន្ថែមដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌សុវត្ថិភាព និងសុខភាពការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាពនៅកម្ពុជា៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13124","languageVersionId":"6279","visibilityVersion":"2","versionToken":"a1.NnLT1u0rxB3ulJKhdZYQMPmXsXgKP-OWSqKIdYukTcU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-26T07:39:13Z"}