{"asset":"news","key":"7456","locale":"km","id":"news:7456:km","entityId":"news:7456","canonicalUrl":"https://www.kps-tv.com/km/news/detail/7456","state":"ready","title":"សម្ដេចហ៊ុន សែន៖ការកសាងហេដ្ឋាចនាសម្ព័ន្ធនិងសេដ្ឋកិច្ចកម្ពុជាមិនអាចខ្វះចិនបានឡើយ","summary":"សម្ដេច ហ៊ុន សែន បានជួបឯកឧត្តម ស៊ី ជីនពីង នៅប៉េកាំង ព្រឹកថ្ងៃទី២៦ មិថុនា ដោយលើកឡើងពីតួនាទីចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចកម្ពុជា និងស្នើបន្តការគាំទ្រ។ ភាគីទាំងពីរក៏បានពិភាក្សាសន្តិសុខ និងការផ្លាស់ប្តូរ។","body":"ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ  សម្ដេចតេជោលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។\n\nឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានជជែកគ្នាទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោបានស្នើដល់ចិនឱ្យបន្តគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ \n\nសម្ដេចតេជោ លើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ៕\n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13120","languageVersionId":"6267","visibilityVersion":"2","versionToken":"a1.9fu9Z-Y8MfAQUm-DWFCYd7w_9zXMM1llOTAOHhZbe70"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-26T09:23:43Z"}