{"asset":"news","key":"7459","locale":"km","id":"news:7459:km","entityId":"news:7459","canonicalUrl":"https://www.kps-tv.com/km/news/detail/7459","state":"ready","title":"ស្រុកព្រៃនប់បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ! ពីផ្លូវដីទៅផ្លូវបេតុងថ្មីប្រវែង ៨៨០ម៉ែត្រ នៅឃុំទួលទទឹង ស្ថាបនារួចរាល់ ១០០%","summary":"អភិបាលស្រុកព្រៃនប់បានឱ្យដឹងថា ផ្លូវបេតុងប្រវែង៨៨០ម៉ែត្រនៅឃុំទួលទទឹង ស្ថាបនារួចរាល់១០០% និងត្រៀមដាក់ឱ្យប្រើប្រាស់ផ្លូវការ ដើម្បីសម្រួលការធ្វើដំណើរ ដឹកកសិផល និងកាត់បន្ថយធូលីនិងការលំបាកនារដូវវស្សា។","body":"លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា សមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅឃុំទួលទទឹង គឺផ្លូវបេតុងថ្មី១ខ្សែ ប្រវែង ៨៨០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកព្រៃនប់ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ១០០% ហើយ និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់សាធារណជន។\nផ្លូវបេតុងថ្មីនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ ឱ្យកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាពជាងមុន។\nជាពិសេស ផ្លូវនេះនឹងជួយកាត់បន្ថយបញ្ហាដែលប្រជាពលរដ្ឋធ្លាប់ជួបប្រទះនាពេលកន្លងមក ដូចជា បញ្ហាដីហុយនៅរដូវប្រាំង និងបញ្ហាផ្លូវលិចទឹក ឬរអិលពិបាកធ្វើដំណើរនៅរដូវវស្សា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។\n\nការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ក៏ជាកត្តាជំរុញដ៏សំខាន់មួយក្នុងការទាក់ទាញការវិនិយោគ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងរួមចំណែកលើកស្ទួយការអភិវឌ្ឍឃុំទួលទទឹង និងស្រុកព្រៃនប់ ឱ្យកាន់តែរីកចម្រើន និងមានសក្តានុពលបន្ថែមទៀតនាពេលអនាគត៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13119","languageVersionId":"6264","visibilityVersion":"2","versionToken":"a1.ffNvGbwOsA-K8E5vKHLsrvWeBENdof36_2UDCLuZgkA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-26T10:26:54Z"}