# អភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹក និងជំរុញការថែរក្សាប្រព័ន្ធអូរប្រឡាយ ដើម្បីបង្ការទឹកជំនន់ក្នុងក្រុង

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7469>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13116","languageVersionId":"6255","visibilityVersion":"2","versionToken":"a1.ZfaV5bSIfSRV3TYVIUohP49kM__qbwrhy4nb490hr1o"}

Original publication: 2026-06-27T02:58:22Z

លោក ម៉ាង ស៊ីណេត បានពិនិត្យស្ថានភាពទឹក និងប្រព័ន្ធអូរប្រឡាយនៅក្រុងព្រះសីហនុ និងក្រុងកំពង់សោម រសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ អាជ្ញាធរអំពាវនាវកុំចោលសំរាមចូលប្រព័ន្ធរំដោះទឹក ដើម្បីកាត់បន្ថយហានិភ័យលិចលង់។

ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្ត ព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធអូរប្រឡាយនៅតាមគោលដៅសំខាន់ៗមួយចំនួន ក្នុងភូមិសាស្ត្រ ក្រុងព្រះសីហនុ និង ក្រុងកំពង់សោម ដើម្បីតាមដានស្ថានភាពជាក់ស្តែង បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលកន្លងមក។

ការចុះពិនិត្យនេះ រកដំណោះស្រាយ កំណត់បញ្ហាប្រឈម និងដាក់ចេញវិធានការចាំបាច់នានា ដើម្បីធានាបាននូវការបង្ហូរទឹកបានល្អ កាត់បន្ថយហានិភ័យនៃការជន់លិច និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរដូវវស្សា។

ក្នុងឱកាសនោះ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាបរិស្ថាន និងអនាម័យសាធារណៈ ដោយកុំបោះចោលសំរាមផ្តេសផ្តាស ចូលទៅក្នុងអូរ ប្រឡាយ និងប្រព័ន្ធលូបង្ហូរទឹក ព្រោះសំណល់ទាំងនេះអាចបង្កឱ្យមានការកកស្ទះផ្លូវទឹកហូរ ដែលជាមូលហេតុមួយនាំឱ្យកើតមានទឹកជំនន់ក្នុងតំបន់ទីប្រជុំជន។
ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការរក្សាអនាម័យ និងការពារប្រព័ន្ធបង្ហូរទឹក គឺជាចំណែកដ៏សំខាន់ក្នុងការកសាងទីក្រុងស្អាត បរិស្ថានល្អ និងសហគមន៍មានសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នា៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


