{"asset":"news","key":"7478","locale":"km","id":"news:7478:km","entityId":"news:7478","canonicalUrl":"https://www.kps-tv.com/km/news/detail/7478","state":"ready","title":"អភិបាលស្រុកកំពង់សីលា ចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុង ដើម្បីធានាគុណភាព និងលើកកម្ពស់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ","summary":"លោក ឆាយ សុគន្ធដា បានពិនិត្យការជួសជុលផ្លូវបេតុងនៅភូមិវាល ឃុំកំពង់សីលា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយណែនាំឱ្យគោរពបច្ចេកទេស គុណភាពសម្ភារៈ និងបញ្ចប់តាមផែនការ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូន។","body":"ស្រុកកំពង់សីលា៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃគម្រោងជួសជុលផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ដើម្បីតាមដានការអនុវត្តការងារ និងពិនិត្យបន្ថែមលើស្តង់ដារបច្ចេកទេសក្នុងដំណើរការជួសជុល នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០២៦។\nការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យការសាងសង់ និងជួសជុលផ្លូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេសប្រកបដោយគុណភាព សុវត្ថិភាព និងភាពរឹងមាំយូរអង្វែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។\nលោកអភិបាលស្រុក ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនអនុវត្តគម្រោង ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ការប្រើប្រាស់សម្ភារៈត្រឹមត្រូវតាមស្តង់ដារ និងការបញ្ចប់ការងារឱ្យបានតាមផែនការដែលបានកំណត់ ដើម្បីផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋ។\nគម្រោងជួសជុលផ្លូវបេតុងនេះ ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ជំរុញសកម្មភាពសេដ្ឋកិច្ច ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13114","languageVersionId":"6249","visibilityVersion":"2","versionToken":"a1.PEEYgD73z_-dkN34bA_BC0ADQawbCQa755-z8MHMJGU"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-27T08:07:20Z"}