# អភិបាលស្រុកកំពង់សីលា ចុះពិនិត្យគម្រោងជួសជុលផ្លូវបេតុង ដើម្បីធានាគុណភាព និងលើកកម្ពស់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7478>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13114","languageVersionId":"6249","visibilityVersion":"2","versionToken":"a1.PEEYgD73z_-dkN34bA_BC0ADQawbCQa755-z8MHMJGU"}

Original publication: 2026-06-27T08:07:20Z

លោក ឆាយ សុគន្ធដា បានពិនិត្យការជួសជុលផ្លូវបេតុងនៅភូមិវាល ឃុំកំពង់សីលា ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយណែនាំឱ្យគោរពបច្ចេកទេស គុណភាពសម្ភារៈ និងបញ្ចប់តាមផែនការ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូន។

ស្រុកកំពង់សីលា៖ លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃគម្រោងជួសជុលផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ដើម្បីតាមដានការអនុវត្តការងារ និងពិនិត្យបន្ថែមលើស្តង់ដារបច្ចេកទេសក្នុងដំណើរការជួសជុល នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០២៦។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យការសាងសង់ និងជួសជុលផ្លូវអនុវត្តទៅតាមលក្ខណៈបច្ចេកទេសប្រកបដោយគុណភាព សុវត្ថិភាព និងភាពរឹងមាំយូរអង្វែង ដើម្បីឆ្លើយតបទៅនឹងតម្រូវការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។
លោកអភិបាលស្រុក ក៏បានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនអនុវត្តគម្រោង ឱ្យយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ ការប្រើប្រាស់សម្ភារៈត្រឹមត្រូវតាមស្តង់ដារ និងការបញ្ចប់ការងារឱ្យបានតាមផែនការដែលបានកំណត់ ដើម្បីផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋ។
គម្រោងជួសជុលផ្លូវបេតុងនេះ ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ជំរុញសកម្មភាពសេដ្ឋកិច្ច ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


