{"asset":"news","key":"7486","locale":"km","id":"news:7486:km","entityId":"news:7486","canonicalUrl":"https://www.kps-tv.com/km/news/detail/7486","state":"ready","title":"៣ថ្ងៃខែកក្កដា! ក្រសួងទេសចរណ៍នឹងរៀបចំ «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» នៅរាជធានីភ្នំពេញ","summary":"ក្រសួងទេសចរណ៍គ្រោងរៀបចំ «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» ថ្ងៃទី១០–១២ កក្កដា នៅវិមានអាហារ OCIC ជ្រោយចង្វារ ភ្នំពេញ។ កម្មវិធីរួមមានពិព័រណ៍ផលិតផលនិងសេវាកម្ម និងវេទិកាថ្ងៃទី១០ កក្កដា។","body":"នៅចន្លោះថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ ក្រសួងទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយដែលមានឈ្មោះថា «វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» នៅបរិវេណវិមានអាហារ (OCIC) ជ្រោយចង្វារ រាជធានីភ្នំពេញ។\nព្រឹត្តិការណ៍រយៈពេល ៣ថ្ងៃនេះ ធ្វើឡើងក្រោមប្រធានបទដែលផ្ដោតសំខាន់លើការបង្ហាញពីសក្តានុពលកម្ពុជា ជាទឹកដីដ៏ស្រស់ស្អាត និងជាគោលដៅធ្វើដំណើរដ៏គួរឱ្យទុកចិត្តបំផុត។\n សកម្មភាពសំខាន់ៗដែលនឹងប្រព្រឹត្តទៅរួមមាន៖\n ការដាក់តាំងពិព័រណ៍ (Muslim Friendly Tourism Fair)៖ អ្នកចូលរួមអាចទស្សនាស្តង់ជាច្រើន ដែលដាក់បង្ហាញផលិតផល និងសេវាកម្មទេសចរណ៍តម្រូវតាមស្តង់ដារមូស្លីម។\nវេទិកាពិភាក្សាចែករំលែកចំណេះដឹង (ថ្ងៃទី១០ កក្កដា)៖ ជាជំនួបរវាងមន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍ អ្នកជំនាញ និងម្ចាស់អាជីវកម្ម ដើម្បីរួមគ្នាផ្លាស់ប្តូរគំនិត និងបទពិសោធន៍ ឆ្ពោះទៅរកការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។\nដើម្បីប្រកាសប្រាប់ពិភពលោកថា កម្ពុជាជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវគ្រប់ជាតិសាសន៍។ ដើម្បីបើកឱកាសឱ្យមានការផ្លាស់ប្តូរវប្បធម៌ និងពង្រីកបណ្តាញទំនាក់ទំនងអាជីវកម្ម។ ដើម្បីតាមដាន និងស្វែងយល់ឱ្យកាន់តែច្បាស់ពីតម្រូវការទេសចរណ៍មូស្លីម នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល៕ ដោយ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13111","languageVersionId":"6240","visibilityVersion":"2","versionToken":"a1.6Lv7FfGaTy1e9KAs0i4xQAbspJZ21zws7SkNZQ2YuTE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-28T07:52:20Z"}