{"asset":"news","key":"7488","locale":"km","id":"news:7488:km","entityId":"news:7488","canonicalUrl":"https://www.kps-tv.com/km/news/detail/7488","state":"ready","title":"កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក រឹតបន្តឹងការត្រួតពិនិត្យជលយានយន្ត ធានាសុវត្ថិភាពភ្ញៀវទេសចរទៅកាន់តំបន់កោះ","summary":"នគរបាលចរាចរណ៍ផ្លូវទឹក និងនគរបាលទេសចរណ៍ បានត្រួតពិនិត្យជលយានយន្តដឹកភ្ញៀវទេសចរ នៅខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យបច្ចេកទេសនិងសុវត្ថិភាពការធ្វើដំណើរទៅតំបន់កោះ។","body":"ខេត្តព្រះសីហនុ៖ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក សហការជាមួយកម្លាំងនគរបាលទេសចរណ៍ បានចុះត្រួតពិនិត្យជលយានយន្តដែលកំពុងប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ។\nប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលក្ខណៈបច្ចេកទេស និងសុវត្ថិភាពរបស់ជលយានយន្ត ព្រមទាំងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តទៅកាន់បណ្តាកោះនានាក្នុងខេត្តព្រះសីហនុ។\n ការត្រួតពិនិត្យជាប្រចាំនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដើម្បីធានាថា ការធ្វើដំណើរតាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរទាំងអស់៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13109","languageVersionId":"6234","visibilityVersion":"2","versionToken":"a1.jPUwxc2fMMlxZwM6KR0ayBq6hTTdMD2uzRbMWIpRlE4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-28T08:38:39Z"}