{"asset":"news","key":"7489","locale":"km","id":"news:7489:km","entityId":"news:7489","canonicalUrl":"https://www.kps-tv.com/km/news/detail/7489","state":"ready","title":"មេបញ្ជាការកងទ័ពជើងទឹក៖ បន្តហ្វឹកហ្វឺន និងបំប៉នជំនាញ ដើម្បីពង្រឹងសមត្ថភាពយោធិនឱ្យកាន់តែរឹងមាំ","summary":"ឧត្តមនាវីឯក ទៀ សុខា បានថ្លែងនៅពិធីបើកវគ្គសេនាធិការជំនាន់ទី១ និងជំនាញនាវិកភាពជំនាន់ទី១១ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថាកងទ័ពជើងទឹកនឹងបន្តហ្វឹកហ្វឺន និងបំប៉នជំនាញ ដើម្បីពង្រឹងសមត្ថភាពយោធិន។","body":"ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានថ្លែងថា កងទ័ពជើងទឹកបន្តអនុវត្តការងារហ្វឹកហ្វឺន និងបំប៉នជំនាញជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពយោធិន និងឆ្លើយតបទៅនឹងការងារកំណែទម្រង់របស់ កងយោធពលខេមរភូមិន្ទ។\n ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក លើកឡើងនេះធ្វើឡើងក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលសេនាធិការ ជំនាន់ទី១ និងវគ្គបណ្តុះបណ្តាលជំនាញនាវិកភាព ជំនាន់ទី១១ ឆ្នាំ២០២៦ នៅវិទ្យាស្ថានកងទ័ពជើងទឹក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។\n ឯកឧត្តមបានបញ្ជាក់ថា កងទ័ពជើងទឹកបានអនុវត្តតួនាទី និងភារកិច្ចយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី ដែនទឹក កោះ និងឆ្នេរសមុទ្ររបស់កម្ពុជា ព្រមទាំងសហការជាមួយកងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងស្ថានការណ៍នានាប្រកបដោយប្រសិទ្ធភាព។\n ក្រៅពីភារកិច្ចស្នូល កងទ័ពជើងទឹកក៏ផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងចំណេះដឹង ចំណេះធ្វើរបស់យោធិន តាមរយៈការហ្វឹកហ្វឺន និងបណ្តុះបណ្តាលជាបន្តបន្ទាប់។\n ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បានបន្ថែមថា ការបើកវគ្គបណ្តុះបណ្តាលនាពេលនេះ គឺជាជំហានសំខាន់មួយក្នុងការពង្រឹងសមត្ថភាពយោធិន ដើម្បីឆ្លើយតបទៅនឹងភារកិច្ចការពារជាតិ និងការកសាងកងទ័ពឱ្យមានជំនាញខ្ពស់ និងទំនើប ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13108","languageVersionId":"6231","visibilityVersion":"2","versionToken":"a1.uKHA6Q7x7H-MKEFtyhlv6DE7t3F8s-TsQQ1qGqA7rO4"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-28T09:30:34Z"}