{"asset":"news","key":"7491","locale":"km","id":"news:7491:km","entityId":"news:7491","canonicalUrl":"https://www.kps-tv.com/km/news/detail/7491","state":"ready","title":"ផលិតផលខ្មែរ កាន់តែរីកចម្រើន! យុទ្ធនាការ Made in Cambodia ទាក់ទាញផ្សារទំនើប និងម៉ាតជាង ៦០០ទីតាំង ចូលរួមគាំទ្រផលិតផលជាតិ","summary":"ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា យុទ្ធនាការ #MadeInCambodia មានផ្សារទំនើប ម៉ាត និងមីនីម៉ាតជាង៦០០ទីតាំងចូលរួម។ កម្មវិធីរៀបចំមួយសប្តាហ៍ក្នុងមួយខែពេញមួយឆ្នាំ ដើម្បីផ្សព្វផ្សាយ និងជំរុញការដាក់លក់ផលិតផលខ្មែរ។","body":"ក្រសួងពាណិជ្ជកម្ម៖ មកដល់ពេលនេះ យុទ្ធនាការផលិតផលជាតិ #MadeInCambodia ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម បានទទួលការចូលរួមយ៉ាងសកម្មពីផ្សារទំនើប ម៉ាត និងមីនីម៉ាតជាង ៦០០ ទីតាំង នៅទូទាំងប្រទេស ដែលបានរួមគ្នាគាំទ្រ និងលើកកម្ពស់ផលិតផលខ្មែរ។\n យុទ្ធនាការនេះមានគោលបំណងជំរុញការប្រើប្រាស់ និងការដាក់តាំងលក់ផលិតផលក្នុងស្រុក ព្រមទាំងបង្កើនឱកាសនាំផលិតផលជាតិទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។ ជាមួយនឹងសារដ៏មានអត្ថន័យថា \"ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” យុទ្ធនាការនេះកំពុងក្លាយជាចលនារួមរបស់ប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។\n កម្មវិធីនេះត្រូវបានរៀបចំ ១សប្តាហ៍ក្នុងមួយខែ រយៈពេលពេញ១ឆ្នាំ ដើម្បីផ្សព្វផ្សាយ និងបង្ហាញផលិតផលជាតិឱ្យកាន់តែលេចធ្លោ ព្រមទាំងជំរុញឱ្យមានការដាក់លក់ផលិតផលខ្មែរកាន់តែច្រើននៅតាមផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេស។\n «គាំទ្រផលិតផលខ្មែរ គឺជាការចូលរួមកសាងសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តដល់កសិករ និងផលិតករខ្មែរឱ្យកាន់តែរីកចម្រើន»៕ ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13106","languageVersionId":"6225","visibilityVersion":"2","versionToken":"a1.inMixxYnwZgam38iljrFQbanloZ1Kout3z7vmKq8qQ0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-28T09:59:23Z"}