# ផលិតផលខ្មែរ កាន់តែរីកចម្រើន! យុទ្ធនាការ Made in Cambodia ទាក់ទាញផ្សារទំនើប និងម៉ាតជាង ៦០០ទីតាំង ចូលរួមគាំទ្រផលិតផលជាតិ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7491>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13106","languageVersionId":"6225","visibilityVersion":"2","versionToken":"a1.inMixxYnwZgam38iljrFQbanloZ1Kout3z7vmKq8qQ0"}

Original publication: 2026-06-28T09:59:23Z

ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា យុទ្ធនាការ #MadeInCambodia មានផ្សារទំនើប ម៉ាត និងមីនីម៉ាតជាង៦០០ទីតាំងចូលរួម។ កម្មវិធីរៀបចំមួយសប្តាហ៍ក្នុងមួយខែពេញមួយឆ្នាំ ដើម្បីផ្សព្វផ្សាយ និងជំរុញការដាក់លក់ផលិតផលខ្មែរ។

ក្រសួងពាណិជ្ជកម្ម៖ មកដល់ពេលនេះ យុទ្ធនាការផលិតផលជាតិ #MadeInCambodia ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម បានទទួលការចូលរួមយ៉ាងសកម្មពីផ្សារទំនើប ម៉ាត និងមីនីម៉ាតជាង ៦០០ ទីតាំង នៅទូទាំងប្រទេស ដែលបានរួមគ្នាគាំទ្រ និងលើកកម្ពស់ផលិតផលខ្មែរ។
 យុទ្ធនាការនេះមានគោលបំណងជំរុញការប្រើប្រាស់ និងការដាក់តាំងលក់ផលិតផលក្នុងស្រុក ព្រមទាំងបង្កើនឱកាសនាំផលិតផលជាតិទៅកាន់ទីផ្សារកាន់តែទូលំទូលាយ។ ជាមួយនឹងសារដ៏មានអត្ថន័យថា "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់យើង!” យុទ្ធនាការនេះកំពុងក្លាយជាចលនារួមរបស់ប្រជាពលរដ្ឋ និងវិស័យឯកជនក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ។
 កម្មវិធីនេះត្រូវបានរៀបចំ ១សប្តាហ៍ក្នុងមួយខែ រយៈពេលពេញ១ឆ្នាំ ដើម្បីផ្សព្វផ្សាយ និងបង្ហាញផលិតផលជាតិឱ្យកាន់តែលេចធ្លោ ព្រមទាំងជំរុញឱ្យមានការដាក់លក់ផលិតផលខ្មែរកាន់តែច្រើននៅតាមផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេស។
 «គាំទ្រផលិតផលខ្មែរ គឺជាការចូលរួមកសាងសេដ្ឋកិច្ចជាតិ និងលើកទឹកចិត្តដល់កសិករ និងផលិតករខ្មែរឱ្យកាន់តែរីកចម្រើន»៕ ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


