# អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការចិញ្ចឹមត្រីនៅស្រុកស្ទឹងហាវ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7494>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13103","languageVersionId":"6216","visibilityVersion":"2","versionToken":"a1.6jg2NLXd5nq8gALSCPkb5-oaxCT4ERVtKYSlhKBstYs"}

Original publication: 2026-06-29T01:35:46Z

ឯកឧត្តម ម៉ាង ស៊ីណេត បានចុះពិនិត្យការចិញ្ចឹមត្រីរបស់ប្រជានេសាទនៅស្រុកស្ទឹងហាវ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យអ្នករស់នៅមាត់ព្រែកនិងតំបន់ងាយរងគ្រោះប្រុងប្រយ័ត្នភ្លៀងខ្លាំងនិងជំនន់។

ខេត្តព្រះសីហនុ៖ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៃការចិញ្ចឹមត្រីរបស់បងប្អូនប្រជានេសាទនៅក្នុង ស្រុកស្ទឹងហាវ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ៕

 ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះមុខរបរចិញ្ចឹមត្រី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅតំបន់ឆ្នេរ។ ជាមួយគ្នានេះ ដោយសាររដូវវស្សាតែងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃជំនន់ទឹកភ្លៀង ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ព្រែក និងតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមវិធានការការពារសុវត្ថិភាពជាប្រចាំ។

 ជាមួយនឹងការណែនាំនេះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងត្រៀមខ្លួនជានិច្ចក្នុងការជួយអន្តរាគមន៍ និងគាំទ្រប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើឡើង៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


