{"asset":"news","key":"7499","locale":"km","id":"news:7499:km","entityId":"news:7499","canonicalUrl":"https://www.kps-tv.com/km/news/detail/7499","state":"ready","title":"កម្លាំងសមត្ថកិច្ចព្រះសីហនុ បង្កើនការល្បាតតាមឆ្នេរ ធានាសុវត្ថិភាពភ្ញៀវទេសចរក្នុងរដូវភ្លៀង និងរលកធំ","summary":"កម្លាំងនគរបាលទេសចរណ៍ ចរាចរណ៍ផ្លូវទឹក និងការិយាល័យសុខាភិបាល បានល្បាតឆ្នេរនៅខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីណែនាំភ្ញៀវ និងត្រៀមសង្គ្រោះបន្ទាន់ ក្នុងរដូវភ្លៀងនិងរលកធំ។","body":"ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលណែនាំពីឯកឧត្តម ស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងគោលបំណងធានាសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុ ខណៈដែលរដូវវស្សាបាននាំមកនូវភ្លៀងធ្លាក់ និងរលកសមុទ្រធំៗ អាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ និងអ្នកចុះលេងទឹកសមុទ្រ។\n\nនៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលទេសចរណ៍ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងការិយាល័យសុខាភិបាល បានចុះល្បាតតាមតំបន់ឆ្នេរ និងទីតាំងទេសចរណ៍សំខាន់ៗ ដើម្បីត្រួតពិនិត្យស្ថានភាពសុវត្ថិភាព ផ្ដល់ការណែនាំដល់ភ្ញៀវទេសចរ និងត្រៀមអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ក្នុងករណីមានហេតុការណ៍បន្ទាន់កើតឡើង។\n\nជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសចំពោះការចុះលេងទឹកសមុទ្រ ការជិះទូកកម្សាន្ត និងសកម្មភាពផ្សេងៗនៅតាមឆ្នេរ ដោយត្រូវគោរពតាមការណែនាំរបស់សមត្ថកិច្ច និងជួយសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពរួម។\n\nវិធានការល្បាត និងការត្រៀមកម្លាំងប្រចាំការជាប្រចាំនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ចខេត្តព្រះសីហនុ ក្នុងការបង្កើតបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត សម្រាប់ភ្ញៀវទេសចរគ្រប់រូបដែលមកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13102","languageVersionId":"6213","visibilityVersion":"2","versionToken":"a1.5WGS5iuc3YViQVA76uPH-USDK0-okIImmQem7c22Sp8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-29T02:53:09Z"}