# កម្លាំងសមត្ថកិច្ចព្រះសីហនុ បង្កើនការល្បាតតាមឆ្នេរ ធានាសុវត្ថិភាពភ្ញៀវទេសចរក្នុងរដូវភ្លៀង និងរលកធំ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7499>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13102","languageVersionId":"6213","visibilityVersion":"2","versionToken":"a1.5WGS5iuc3YViQVA76uPH-USDK0-okIImmQem7c22Sp8"}

Original publication: 2026-06-29T02:53:09Z

កម្លាំងនគរបាលទេសចរណ៍ ចរាចរណ៍ផ្លូវទឹក និងការិយាល័យសុខាភិបាល បានល្បាតឆ្នេរនៅខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីណែនាំភ្ញៀវ និងត្រៀមសង្គ្រោះបន្ទាន់ ក្នុងរដូវភ្លៀងនិងរលកធំ។

ខេត្តព្រះសីហនុ៖ ដោយមានការចង្អុលណែនាំពីឯកឧត្តម ស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងគោលបំណងធានាសុវត្ថិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលអញ្ជើញមកសម្រាកកម្សាន្តក្នុងខេត្តព្រះសីហនុ ខណៈដែលរដូវវស្សាបាននាំមកនូវភ្លៀងធ្លាក់ និងរលកសមុទ្រធំៗ អាចបង្កហានិភ័យដល់អ្នកធ្វើដំណើរ និងអ្នកចុះលេងទឹកសមុទ្រ។

នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលទេសចរណ៍ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងការិយាល័យសុខាភិបាល បានចុះល្បាតតាមតំបន់ឆ្នេរ និងទីតាំងទេសចរណ៍សំខាន់ៗ ដើម្បីត្រួតពិនិត្យស្ថានភាពសុវត្ថិភាព ផ្ដល់ការណែនាំដល់ភ្ញៀវទេសចរ និងត្រៀមអន្តរាគមន៍ជួយសង្គ្រោះភ្លាមៗ ក្នុងករណីមានហេតុការណ៍បន្ទាន់កើតឡើង។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិសេសចំពោះការចុះលេងទឹកសមុទ្រ ការជិះទូកកម្សាន្ត និងសកម្មភាពផ្សេងៗនៅតាមឆ្នេរ ដោយត្រូវគោរពតាមការណែនាំរបស់សមត្ថកិច្ច និងជួយសហការក្នុងការថែរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពរួម។

វិធានការល្បាត និងការត្រៀមកម្លាំងប្រចាំការជាប្រចាំនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សមត្ថកិច្ចខេត្តព្រះសីហនុ ក្នុងការបង្កើតបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត សម្រាប់ភ្ញៀវទេសចរគ្រប់រូបដែលមកទស្សនាខេត្តជាប់មាត់សមុទ្រមួយនេះ៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


