{"asset":"news","key":"7511","locale":"km","id":"news:7511:km","entityId":"news:7511","canonicalUrl":"https://www.kps-tv.com/km/news/detail/7511","state":"ready","title":"គ្រួសារមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយទទួលសម្ភារៈពីអាជ្ញាធរស្រុកកំពង់សីលា បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ","summary":"អាជ្ញាធរស្រុកកំពង់សីលាបានសួរសុខទុក្ខគ្រួសារខ្វះខាត និងមានសមាជិកមានជំងឺប្រចាំកាយ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយផ្តល់អង្ករ៥០គីឡូក្រាម ស្បៀង សម្ភារៈ សម្លៀកបំពាក់ និងថវិកា២០ម៉ឺនរៀល។","body":"ស្រុកកំពង់សីលា៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោក ឆាយ សុគន្ធដា អភិបាលស្រុកកំពង់សីលា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈឧបភោគបរិភោគ ព្រមទាំងថវិកា ទៅឧបត្ថម្ភដល់គ្រួសារមួយដែលមានជីវភាពខ្វះខាត និងមានសមាជិកកំពុងមានជំងឺប្រចាំកាយ ស្ថិតនៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា។\n\nក្នុងឱកាសនោះ លោកអភិបាលស្រុក បានសម្ដែងនូវការសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រួសារ ឱ្យបន្តខិតខំថែរក្សាសុខភាព និងមានកម្លាំងចិត្តក្នុងការប្រឈមនឹងការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោយអាជ្ញាធរមូលដ្ឋាននឹងបន្តយកចិត្តទុកដាក់ និងគាំទ្រប្រជាពលរដ្ឋដែលជួបការលំបាកជាបន្តបន្ទាប់។\n\nអំណោយដែលបានឧបត្ថម្ភជូនរួមមាន អង្ករ ១បាវ ទម្ងន់ ៥០គីឡូក្រាម មី ១កេស ប្រេងឆា ១កាដុង ទឹកស៊ីអ៊ីវ ១យួរ ភេសជ្ជៈ ១កេស ទឹកសុទ្ធ ៤យួរ ខ្ទឹមស ទឹកដោះគោខាប់ សម្លៀកបំពាក់មួយចំនួន និងថវិកាចំនួន ២០ម៉ឺនរៀល ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងការចំណាយប្រចាំថ្ងៃរបស់គ្រួសារនេះ។\n\nសកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីចែករំលែករបស់អាជ្ញាធរស្រុកកំពង់សីលា ចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ស្របតាមគោលការណ៍ «មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ប្រឈមការលំបាកដោយគ្មានការយកចិត្តទុកដាក់នោះឡើយ» និងរួមចំណែកពង្រឹងភាពស្និទ្ធស្នាលរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែរឹងមាំ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13100","languageVersionId":"6207","visibilityVersion":"2","versionToken":"a1.5RaPA85ShLRbRWpuRruM9QFR01LDHym7Keg1POfT-lQ"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-29T08:11:52Z"}