{"asset":"news","key":"7517","locale":"km","id":"news:7517:km","entityId":"news:7517","canonicalUrl":"https://www.kps-tv.com/km/news/detail/7517","state":"ready","title":"អាជ្ញាធរព្រះសីហនុបន្តសម្អាតប្រព័ន្ធរំដោះទឹក! ស្ដារសំរាមចេញពីអូរព្រែកទប់ និងអូរស្ដេចមឹក ដើម្បីបង្ការជំនន់ និងលើកសោភ័ណភាពក្រុង","summary":"ក្រុមការងារបានសម្អាតអូរព្រែកទប់ សង្កាត់លេខ៣ និងអូរស្ដេចមឹក សង្កាត់លេខ៤ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយដឹកសំរាមចេញតាមឡាន២៥តោន៧ឡាន និងឡាន៥តោន១០ឡាន ហើយអាជ្ញាធរអំពាវនាវឱ្យទុកដាក់សំរាមត្រឹមត្រូវ។","body":"ខេត្តព្រះសីហនុ៖ ដើម្បីធានាការរំដោះទឹកឱ្យបានល្អក្នុងរដូវវស្សា និងរក្សាបរិស្ថានឱ្យមានភាពស្អាតស្អំ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងាររបស់មន្ទីរ ដឹកនាំគ្រឿងចក្រចុះប្រតិបត្តិការស្ដារសំរាម និងសម្អាតប្រព័ន្ធអូររំដោះទឹកនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។\n\nប្រតិបត្តិការនេះបានធ្វើឡើងនៅអូរព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ និងអូរស្ដេចមឹក ស្ថិតក្នុងសង្កាត់លេខ៤ ដោយក្រុមការងារបានប្រមូល និងដឹកជញ្ជូនសំរាមចេញពីអូរទាំងពីរ សរុបឡានប្រភេទ ២៥តោន ចំនួន ៧ឡាន និងឡានប្រភេទ ៥តោន ចំនួន ១០ឡាន។\n\nមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបោះចោលសំរាមមិនបានត្រឹមត្រូវ និងការចោលសំណល់ចូលក្នុងប្រព័ន្ធអូរ និងប្រឡាយរំដោះទឹក គឺជាមូលហេតុសំខាន់ដែលបណ្ដាលឱ្យកើតមានការកកស្ទះចរន្តទឹកហូរ បង្កជាជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង។\n\nក្នុងឱកាសនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមថែរក្សាបរិស្ថាន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមិនបោះចោលសំរាមចូលក្នុងអូរ ប្រឡាយ ឬប្រព័ន្ធរំដោះទឹក ដើម្បីរួមគ្នាកសាងទីក្រុងព្រះសីហនុឱ្យកាន់តែស្អាត បៃតង និងគ្មានការលិចលង់ដោយជំនន់ទឹកភ្លៀង៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13099","languageVersionId":"6204","visibilityVersion":"2","versionToken":"a1._-oqNPZoTQNZyBhefGRkSibOP5fYXS4tiKo9z6fsp9A"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-29T09:14:38Z"}