{"asset":"news","key":"7518","locale":"km","id":"news:7518:km","entityId":"news:7518","canonicalUrl":"https://www.kps-tv.com/km/news/detail/7518","state":"ready","title":"ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅសង្កាត់បិតត្រាំង","summary":"លោក ម៉ាង ស៊ីណេត បានចុះសួរសុខទុក្ខ និងផ្តល់ស្បៀង សម្ភារៈ និងថវិកាដល់អ្នករងជំនន់នៅភូមិចំណោតរាម សង្កាត់បិតត្រាំង រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងអំពាវនាវឱ្យប្រុងប្រយ័ត្ន និងបន្តតាមដានស្ថានភាពទឹក។","body":"ខេត្តព្រះសីហនុ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានសម្តែងនូវការសោកស្តាយចំពោះគ្រោះធម្មជាតិដែលបានកើតឡើង និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។\n\nឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដូចនេះក្នុងឱកាសអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ ព្រមទាំងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅភូមិចំណោតរាម សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ។\n\nជាមួយគ្នានោះ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសកុមារតូចៗ និងចាស់ជរា ដោយសារស្ថានភាពអាកាសធាតុមិនទាន់មានភាពប្រក្រតីនៅឡើយ។\n\nហើយឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវបន្តតាមដានស្ថានភាពជំនន់ទឹកភ្លៀងយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ប្រសិនបើមានករណីចាំបាច់កើតឡើង។\n\nអំណោយដែលបានផ្តល់ជូននាពេលនោះ រួមមានគ្រឿងឧបភោគបរិភោគចាំបាច់ និងថវិកាមួយចំនួន ដែលជាការចូលរួមចំណែកសម្រាលបន្ទុកជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងពេលជួបគ្រោះអាសន្ននេះផងដែរ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13098","languageVersionId":"6201","visibilityVersion":"2","versionToken":"a1.O36Nq5n8-M6NJT4o3Dlyx6NdiMW0OveiVA0SBFkRL0o"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-29T09:48:39Z"}