{"asset":"news","key":"7519","locale":"km","id":"news:7519:km","entityId":"news:7519","canonicalUrl":"https://www.kps-tv.com/km/news/detail/7519","state":"ready","title":"រថយន្ត Rolls-Royce ពាក់ស្លាកលេខ ភ្នំពេញ 2CQ-8888 ប៉ះម៉ូតូរបួសម្នាក់ រួចព្យាយាមបើកគេច តែត្រូវសមត្ថកិច្ចតាមឃាត់បាន","summary":"រថយន្ត Rolls-Royce ស្លាកលេខភ្នំពេញ 2CQ-8888 ត្រូវបានសមត្ថកិច្ចតាមឃាត់ ក្រោយប៉ះម៉ូតូឱ្យអ្នកបើករងរបួស នៅមហាវិថីព្រះសីហនុ យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ របាយការណ៍ថា ភាគីទាំងពីរបានពិភាក្សាដោះស្រាយនៅកន្លែងកើតហេតុ។","body":"រថយន្តស៊េរីទំនើបម៉ាក Rolls-Royce ពាក់ស្លាកលេខ ភ្នំពេញ 2CQ-8888 ត្រូវបានសមត្ថកិច្ចតាមឃាត់បាន បន្ទាប់ពីមានការប៉ះទង្គិចជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។\nតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយកើតហេតុ ភាគីរថយន្តបានព្យាយាមបើកចាកចេញពីទីតាំង ដោយមិនបានឈប់ដោះស្រាយជាមួយភាគីរងគ្រោះភ្លាមៗនោះទេ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានធ្វើការតាមឃាត់រថយន្តខាងលើបានជោគជ័យ។\n\nហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៧យប់ជាង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។\nក្រោយពីសមត្ថកិច្ចឃាត់រថយន្តបានហើយ ភាគីម្ចាស់រថយន្ត និងម្ចាស់ម៉ូតូ បានធ្វើការពិភាក្សា និងដោះស្រាយគ្នា ដើម្បីបញ្ចប់ករណីនៅកន្លែងកើតហេតុ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13097","languageVersionId":"6198","visibilityVersion":"2","versionToken":"a1.Fplt2b3CFfzrVzDXAF0hPUaO0hsAI_djHXvjQ9aQam8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-30T01:36:41Z"}