{"asset":"news","key":"7523","locale":"km","id":"news:7523:km","entityId":"news:7523","canonicalUrl":"https://www.kps-tv.com/km/news/detail/7523","state":"ready","title":"រដ្ឋមន្ត្រីធនធានទឹកនិងអភិបាលខេត្តចុះពិនិត្យច្រាំងទន្លេដែលបាក់ស្រុតនៅក្រុងកំពង់ចាម ដើម្បីត្រៀមសង់សំណង់ទប់ច្រាំងថ្មី","summary":"រដ្ឋមន្ត្រីធនធានទឹក និងអភិបាលខេត្តកំពង់ចាម បានចុះពិនិត្យច្រាំងទន្លេមេគង្គបាក់ស្រុត ថ្ងៃទី២៩ ខែមិថុនា ដើម្បីត្រៀមសាងសង់សំណង់ទប់ច្រាំងថ្មី។ អត្ថបទរំលឹកការបាក់ស្រុតថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ និងរាយទំហំការខូចខាត។","body":"ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញពាក់ព័ន្ធ នៅថ្ងៃទី២៩ ខែមិថុនា បានចុះពិនិត្យទីតាំងច្រាំងទន្លេមេគង្គដែលរងការបាក់ស្រុតកាលពីពេលកន្លងទៅ នៅក្បែរកំពង់រង់ចាំ ក្នុងក្រុងកំពង់ចាម ដើម្បីត្រៀមរៀបចំសាងសង់សំណង់ទប់ច្រាំងថ្មី។ \n\nបើតាមមន្ទីរព័ត៌មានខេត្តកំពង់ចាមបានដកស្រង់សម្តីប្រជាពលរដ្ឋរស់នៅក្បែរនោះ បានប្រាប់ឱ្យដឹងថា ករណីបាក់ស្រុតផ្លូវ និងច្រាំងទន្លេមេគង្គនេះ បានបង្កការព្រួយបារម្ភដល់ការរស់នៅរបស់ពួកគេ និងអ្នកធ្វើដំណើរលើដងផ្លូវនេះផងដែរ។ ប៉ុន្តែតាមការអន្តរាគមន៍របស់ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញផែនការសាងសង់ច្រាំងការពារថ្មី ហើយបានជួយដោះស្រាយក្តីបារម្ភ និងបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋឡើងវិញ។\n\nឯកឧត្តម អ៊ុន ចាន់ដា បានបង្ហើបប្រាប់ថា ក្រសួងធនធានទឹក និងអាជ្ញាធរខេត្តនឹងសហការគ្នាជិតស្និទ្ធ ដើម្បីពន្លឿនការងារសាងសង់សំណង់ទប់ច្រាំងថ្មីនេះឱ្យបានឆាប់រហ័ស និងមានគុណភាពរឹងមាំយូរអង្វែង។\n\nគួររំលឹកថា ហេតុការណ៍បាក់ស្រុតច្រាំងទន្លេមេគង្គ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅនៅចំណុចភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម តែមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះទេ។ មូលហេតុការបាក់ស្រុតច្រាំងទន្លេនៅទីតាំងនេះ ដោយសារទីតាំងនោះស្ថិតនៅខាងមុខអន្លង់ទឹកកួច ដែលមានជម្រៅចាប់ពី ១.២ ម៉ែត្រ ទៅ៦ ម៉ែត្រ។ ទំហំនៃការខូចខាតរួមមាន៖ ១. ផ្នែកខាងលើ បាក់ស្រុតការ៉ូឡាបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ១,១ម៉ែត្រ និងកម្ពស់ចាប់ពី ០,៣ម៉ែត្រ-១,៦ម៉ែត្រ និង២. ផ្នែកខាងក្រោម បាក់ស្រុតបេតុងបណ្តោយប្រវែង ៧០ម៉ែត្រ ទទឹង ៣២ម៉ែត្រ ក្នុងនោះបញ្ហាប្រឈមប្រវែង ៣៥ម៉ែត្រ កម្ពស់ចាប់ពី ០,១ម៉ែត្រ-០,៣ម៉ែត្រ៕ \n\nដោយ៖ ង៉ែត ពិសាន្ត","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13096","languageVersionId":"6195","visibilityVersion":"2","versionToken":"a1.c7I5LsP22691IXy95AccT7NDgXYBmucKrbDi9wldTkw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-30T02:36:44Z"}