{"asset":"news","key":"7530","locale":"km","id":"news:7530:km","entityId":"news:7530","canonicalUrl":"https://www.kps-tv.com/km/news/detail/7530","state":"ready","title":"នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ទិសដៅឆមាសទី២ ឆ្នាំ២០២៦","summary":"នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចប្រជុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងដាក់ទិសដៅឆមាសទី២ ព្រមទាំងមានពិធីបំពាក់ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី។","body":"នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦  បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។\n\nក្នុងឱកាសនោះ ក៏មានការរៀបចំពិធីបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជូនលោក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ផងដែរ។\nកិច្ចប្រជុំនេះមានការចូលរួមពីមេបញ្ជាការរង ស្នងការ នាយការិយាល័យ នាយកសាលាទាំងពីរ មេបញ្ជាការកងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង ២៥ រាជធានី-ខេត្ត៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13094","languageVersionId":"6189","visibilityVersion":"2","versionToken":"a1.mjUxEuQfTD8a2spLdR9rgw88em2-ItREORhOVNakzbw"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-30T06:38:20Z"}