# នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ទិសដៅឆមាសទី២ ឆ្នាំ២០២៦

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7530>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13094","languageVersionId":"6189","visibilityVersion":"2","versionToken":"a1.mjUxEuQfTD8a2spLdR9rgw88em2-ItREORhOVNakzbw"}

Original publication: 2026-06-30T06:38:20Z

នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចប្រជុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងដាក់ទិសដៅឆមាសទី២ ព្រមទាំងមានពិធីបំពាក់ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី។

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦  បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជូនលោក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ផងដែរ។
កិច្ចប្រជុំនេះមានការចូលរួមពីមេបញ្ជាការរង ស្នងការ នាយការិយាល័យ នាយកសាលាទាំងពីរ មេបញ្ជាការកងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង ២៥ រាជធានី-ខេត្ត៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


