# ក្រុមហ៊ុនផលិតសំបកកង់១កន្លែងនៅកំពង់ស្ពឺអាចផលិតបានជាង៦ម៉ឺនសំបកក្នុងមួយខែ  

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7531>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13093","languageVersionId":"6186","visibilityVersion":"2","versionToken":"a1.RzwKowjXJbVtWD2nJtJrAb-M6dLgQO3yflA366baOgc"}

Original publication: 2026-06-30T06:45:53Z

ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កំពុងផលិតសំបកកង់សម្រាប់នាំចេញ ក្នុងជំហានដំបូងមានសមត្ថភាពប្រមាណ៦២,៥០០សំបកក្នុងមួយខែ និងបង្កើតការងារជាង១០០កន្លែង។

SUNDANCE INDUSTRIES CO., LTD ជាក្រុមហ៊ុនផលិតសំបកកង់យានយន្ត ស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងជំហានដំបូង ក្រុមហ៊ុនកំពុងដំណើរការផលិតសំបកកង់រថយន្តបានប្រមាណ ៦២,៥០០សំបក ក្នុងមួយខែសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស។

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួងស្ថាប័ន និងអាជ្ញាធរដែនដី ចុះពិនិត្យស្ថានភាពជាក់ស្ដែងរបស់គម្រោងវិនិយោគផលិតសំបកកង់យានយន្ត យ៉ាន់ គ្រឿងបង្គំយ៉ាន់ និងផ្គុំដំឡើងកង់រថយន្តរបស់ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគនិងស្វែងយល់ពីបញ្ហាប្រឈមផ្សេងៗរបស់ក្រុមហ៊ុន។

ក្រុមហ៊ុនផលិតសំបកកង់យានយន្តខាងលើ បានទទួលគោលការណ៍វិនិយោគពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ និងបច្ចុប្បន្នកំពុងដំណើរការផលិតកម្មដោយចូលរួមបង្កើតការងារបានប្រមាណជាង១០០កន្លែង។ បច្ចុប្បន្ន ក្នុងជំហានដំបូង ក្រុមហ៊ុនកំពុងដំណើរការផលិតសំបកកង់រថយន្ត (សំបកកង់រថយន្តដឹកទំនិញ និងសំបកកង់រ៉ឺម៉កសណ្តោង) ដែលមានសមត្ថភាពផលិត ប្រមាណ៦២,៥០០សំបក ក្នុងមួយខែ សម្រាប់នាំចេញទៅកាន់ទីផ្សារបរទេស៕

ដោយ៖ ង៉ែត ពិសាន្ត

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


