{"asset":"news","key":"7533","locale":"km","id":"news:7533:km","entityId":"news:7533","canonicalUrl":"https://www.kps-tv.com/km/news/detail/7533","state":"ready","title":"រថយន្តកុងតឺន័របុករះយានយន្តជាច្រើនគ្រឿងនៅចំណោតរ៉ា ក្រុងព្រះសីហនុ បណ្ដាលឱ្យមនុស្សមួយចំនួនរងរបួស","summary":"តាមព័ត៌មានបឋម រថយន្តកុងតឺន័រមួយបានបុករះយានយន្តនៅផ្លូវចំណោតរ៉ា ក្រុងព្រះសីហនុ ជិតម៉ោង២រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ មន្ត្រីចរាចរណ៍រាយការណ៍ថាយានយន្ត៤គ្រឿងរងការខូចខាត និងមានមនុស្សមួយចំនួនរងរបួស។","body":"(ព័ត៌មានបឋម) ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តកុងតឺន័រមួយគ្រឿងបានបុករះយានយន្តជាច្រើនគ្រឿង នៅតំបន់ផ្លូវចំណោតរ៉ា ស្ថិតក្នុងក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត ២រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។\nតាមសេចក្តីរាយការណ៍បឋមពីមន្ត្រីជំនាញនៃការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ហេតុការណ៍នេះបានបណ្ដាលឱ្យយានយន្តចំនួន ៤គ្រឿងរងការខូចខាត និងមានមនុស្សមួយចំនួនរងរបួស។\nក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុមការងារសង្គ្រោះបន្ទាន់ បានចុះអន្តរាគមន៍ភ្លាមៗ និងកំពុងបន្តដោះស្រាយតាមនីតិវិធី ដោយយកចិត្តទុកដាក់ចំពោះជនរងគ្រោះ និងស្ថានភាពនៅកន្លែងកើតហេតុ៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13092","languageVersionId":"6183","visibilityVersion":"2","versionToken":"a1.WmcDBRyWMXxd6ZXEWwSZ4LmA66nyfzo4PkgZrT9UxLA"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-30T07:57:31Z"}