{"asset":"news","key":"7535","locale":"km","id":"news:7535:km","entityId":"news:7535","canonicalUrl":"https://www.kps-tv.com/km/news/detail/7535","state":"ready","title":"ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយក្រុមហ៊ុន CCECC លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅកម្ពុជា","summary":"ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ប៉េង ពោធិ៍នា បានជួបក្រុមហ៊ុន CCECC នៅប៉េកាំង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ពិភាក្សាគម្រោងទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងការពង្រីកវិនិយោគ ខណៈការសិក្សាសមិទ្ធិលទ្ធភាពនឹងបញ្ចប់នាពេលខាងមុខ។","body":"(ចិន) ៖ ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល (ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក.អ.ក.) ព្រមទាំងឯកឧត្តម ប៉េង ពោធិ៍នា ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន CCECC ដឹកនាំដោយលោក Wang Xiangdong។\nកាលបរិច្ឆេទ និងទីកន្លែង៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។\n\n លោក Wang Xiangdong បានជម្រាបថា CCECC គឺជាសហគ្រាសរដ្ឋខ្នាតធំរបស់ចិន ដែលមានបទពិសោធន៍ខ្ពស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ (ស្ពាន ថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងតំបន់សួនឧស្សាហកម្ម)។\n វឌ្ឍនភាពគម្រោង៖ ក្រុមហ៊ុនកំពុងសហការជាមួយភាគីកម្ពុជា លើគម្រោងទំនើបកម្មប្រព័ន្ធដឹកជញ្ជូន ហើយការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នឹងត្រូវបញ្ចប់នាពេលខាងមុខ។\n\n ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះ CCECC និងកំពុងរង់ចាំពិនិត្យលទ្ធផលនៃការសិក្សានេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកការវិនិយោគលើវិស័យអាទិភាពផ្សេងៗទៀតនៅកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13090","languageVersionId":"6177","visibilityVersion":"2","versionToken":"a1.VtyzB0wd4tjGTfyIaMjRqh0wmztkM0GDXw3Ix9WHY2Y"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-30T08:22:58Z"}