# ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាជាមួយក្រុមហ៊ុន CCECC លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគនៅកម្ពុជា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7535>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13090","languageVersionId":"6177","visibilityVersion":"2","versionToken":"a1.VtyzB0wd4tjGTfyIaMjRqh0wmztkM0GDXw3Ix9WHY2Y"}

Original publication: 2026-06-30T08:22:58Z

ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម ប៉េង ពោធិ៍នា បានជួបក្រុមហ៊ុន CCECC នៅប៉េកាំង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ពិភាក្សាគម្រោងទំនើបកម្មប្រព័ន្ធដឹកជញ្ជូន និងការពង្រីកវិនិយោគ ខណៈការសិក្សាសមិទ្ធិលទ្ធភាពនឹងបញ្ចប់នាពេលខាងមុខ។

(ចិន) ៖ ជំនួបពិភាក្សាការងាររវាង ឯកឧត្តម ស៊ុន ចាន់ថុល (ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក.អ.ក.) ព្រមទាំងឯកឧត្តម ប៉េង ពោធិ៍នា ជាមួយគណៈគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន CCECC ដឹកនាំដោយលោក Wang Xiangdong។
កាលបរិច្ឆេទ និងទីកន្លែង៖ រសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

 លោក Wang Xiangdong បានជម្រាបថា CCECC គឺជាសហគ្រាសរដ្ឋខ្នាតធំរបស់ចិន ដែលមានបទពិសោធន៍ខ្ពស់ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ (ស្ពាន ថ្នល់ ផ្លូវដែក អាកាសយានដ្ឋាន និងតំបន់សួនឧស្សាហកម្ម)។
 វឌ្ឍនភាពគម្រោង៖ ក្រុមហ៊ុនកំពុងសហការជាមួយភាគីកម្ពុជា លើគម្រោងទំនើបកម្មប្រព័ន្ធដឹកជញ្ជូន ហើយការសិក្សាសមិទ្ធិលទ្ធភាព (Feasibility Study) នឹងត្រូវបញ្ចប់នាពេលខាងមុខ។

 ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃខ្ពស់ចំពោះ CCECC និងកំពុងរង់ចាំពិនិត្យលទ្ធផលនៃការសិក្សានេះ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យក្រុមហ៊ុនបន្តពង្រីកការវិនិយោគលើវិស័យអាទិភាពផ្សេងៗទៀតនៅកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ៕

 ដោយ ៖ ឡាយ កុល

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


