{"asset":"news","key":"7536","locale":"km","id":"news:7536:km","entityId":"news:7536","canonicalUrl":"https://www.kps-tv.com/km/news/detail/7536","state":"ready","title":"សម្ដេចតេជោ ហ៊ុន សែន ចេញសារក្រើនរំលឹកជុំវិញសុវត្ថិភាពចរាចរណ៍ក្នុងរដូវកាល World Cup ២០២៦","summary":"សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានផ្ញើសារថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រំលឹកអ្នកបើកយានយន្តគ្រប់ប្រភេទឱ្យប្រុងប្រយ័ត្ន និងកុំបើកបរពេលងងុយ ក្នុងរដូវកាល World Cup។","body":"ស្របពេញនឹងរដូវកាលបាល់ទាត់ World Cup ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានបញ្ចេញសារក្រើនរំលឹកដោយបានគូសបញ្ជាក់ថា បាល់មូលពិតមែនព្រោះប្រទេសនៅតំបន់អាមេរិកខាងត្បូងនិងនៅអាហ្រ្វិកខាងជើងបានបណ្តេញប្រទេសនៅ\n\n តំបន់អឺរ៉ុបដែលធ្លាប់ខ្លាំងខាងបាល់ទាត់ទៅផ្ទះវិញអស់ពីរក្រុមហើយដែលធ្វើឱ្យអ្នកលេងភ្នាល់បាល់ចាញ់ចង់ឡប់។ រដូវបាល់ទាត់ពិភពលោកឆ្នាំ២០២៦នេះមនុស្សធ្វើការពេលព្រឹកមិនសូវសកម្មព្រោះងងុយផង និងមើលបាល់ទាត់ផងព្រោះគេទាត់ក្រោយម៉ោង១២យប់រហូតម៉ោង១០ព្រឹក។\n\n សម្ដេចតេជោ រំលឹកថា សូមបងប្អូនអ្នកបើកយានយន្តគ្រប់ប្រភេទប្រុងប្រយ័ត្នពេលបើកបរ។ បើងងុយកុំបើកបរនាំគ្រោះថ្នាក់៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13089","languageVersionId":"6174","visibilityVersion":"2","versionToken":"a1.mHRrphFzTZSbVoqFcMVssnc6GQnb5AGSZTV5azEo3GE"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-06-30T08:55:54Z"}