{"asset":"news","key":"7540","locale":"km","id":"news:7540:km","entityId":"news:7540","canonicalUrl":"https://www.kps-tv.com/km/news/detail/7540","state":"ready","title":"កម្ពុជានៅតែបន្តមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់តាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី១-៣កក្កដា ២០២៦","summary":"ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែកក្កដា ឆ្នាំ២០២៦ តំបន់វាលទំនាប ខ្ពង់រាប និងមាត់សមុទ្រអាចមានភ្លៀង ខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដោយមានកម្រិតសីតុណ្ហភាព និងផ្ទៃដីគ្របដណ្តប់ខុសៗគ្នា។","body":"ក្រសួងធនធានទឹកនិងឧត្តុនិយម បានឱ្យដឹងថា សម្ពាធទាបដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។\nស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦៖\n១. តំបន់វាលទំនាប\nសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។\nខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៦០%។\n\n២. តំបន់ខ្ពង់រាប\nសីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។\nខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។\nអាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០%។\n\n៣. តំបន់មាត់សមុទ្រ\nសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។\nខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។\nអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%៕\n\nដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13087","languageVersionId":"6168","visibilityVersion":"2","versionToken":"a1.NFzqkJige1Ret87cnglyd10MTRBMwZyyjMrUFiwu4q0"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-01T01:29:06Z"}