{"asset":"news","key":"7542","locale":"km","id":"news:7542:km","entityId":"news:7542","canonicalUrl":"https://www.kps-tv.com/km/news/detail/7542","state":"ready","title":"អាជ្ញាធរខណ្ឌទួលគោកចុះត្រួតពិនិត្យ ១៤ទីតាំង រកឃើញជនបរទេស ៤៤នាក់ តែពុំមានពាក់ព័ន្ធបទល្មើស Online Scam","summary":"អាជ្ញាធរខណ្ឌទួលគោកបានពិនិត្យ១៤ទីតាំង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ និងស្រង់ជនបរទេស៤៤នាក់ ស្រី២៤នាក់ មាន១០សញ្ជាតិ។ ទាំងអស់មានឯកសារស្របច្បាប់ ហើយមិនរកឃើញករណី Online Scam ឬសកម្មភាពខុសច្បាប់ផ្សេងៗ។","body":"នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានបើកប្រតិបត្តិការចុះរដ្ឋបាល និងស្រង់ស្ថិតិជនបរទេសតាមបុរី សណ្ឋាគារ ខុនដូ អាផាតមិន ការដ្ឋានសំណង់ អគារស្នាក់នៅរួម ផ្ទះសំណាក់ និងផ្ទះជួល ក្នុងភូមិសាស្ត្រសង្កាត់ទាំង១០ ដោយបានត្រួតពិនិត្យសរុបចំនួន ១៤ទីតាំង។\n\n ប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុក្រឹត្យ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង និងត្រួតពិនិត្យជនបរទេសស្នាក់នៅក្នុងរាជធានីភ្នំពេញ។\n\n ជាលទ្ធផល ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ៤៤នាក់ ក្នុងនោះស្ត្រី ២៤នាក់ មានចំនួន ១០សញ្ជាតិផ្សេងគ្នា ហើយទាំងអស់មានលិខិតឆ្លងដែន និងទិដ្ឋការត្រឹមត្រូវតាមច្បាប់។\n ជាពិសេស ការចុះត្រួតពិនិត្យនេះពុំបានរកឃើញករណីពាក់ព័ន្ធនឹងបទល្មើស Online Scam ឬសកម្មភាពខុសច្បាប់ផ្សេងៗនោះឡើយ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13086","languageVersionId":"6165","visibilityVersion":"2","versionToken":"a1.yFnMwiyFqqaIYNdp87CtaWlUnR2QaOLOixcrkP0AE8g"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-01T01:36:14Z"}