{"asset":"news","key":"7550","locale":"km","id":"news:7550:km","entityId":"news:7550","canonicalUrl":"https://www.kps-tv.com/km/news/detail/7550","state":"ready","title":"ក្រសួងពាណិជ្ជកម្មជំរុញផលិតផលសក្តានុពលកម្ពុជា ឆ្ពោះទៅទីផ្សារកាណាដា","summary":"សិក្ខាសាលានៅកំពង់ស្ពឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានផ្សព្វផ្សាយឱកាសទីផ្សារកាណាដា នីតិវិធីនាំចេញ វិធានប្រភពដើមទំនិញ និងការត្រៀមចាកចេញពីក្រុមប្រទេស LDC ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកនាំចេញ។","body":"នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា»។\n\n សិក្ខាសាលានេះ មានការចូលរួមពីលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ តំណាងមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្ម វិស័យឯកជន ពាណិជ្ជករ ធុរជន អ្នកនាំចេញ និងគ្រឹះស្ថានឧត្តមសិក្សាជាច្រើនរូប។\n\n ការរៀបចំសិក្ខាសាលានេះ មានគោលបំណងផ្តល់ព័ត៌មានអំពីឱកាសទីផ្សារនៅប្រទេសកាណាដា ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ វិធានប្រភពដើមទំនិញ និងនីតិវិធីនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារកាណាដា។\n\n ក្នុងឱកាសនោះ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្មក៏បានធ្វើបទបង្ហាញសំខាន់ៗចំនួន៣ រួមមាន៖\n ១. មគ្គុទេសក៍ស្តីពីការនាំចេញទៅកាន់ទីផ្សារកាណាដា។\n\n ២. នីតិវិធីនាំចេញ និងវិធានដើមកំណើតទំនិញសម្រាប់ការនាំចេញទៅប្រទេសកាណាដា។\n\n ៣. ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។\n\n សិក្ខាសាលានេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកនាំចេញកម្ពុជា ក្នុងការពង្រីកទីផ្សារ និងបង្កើនការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារកាណាដា៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13085","languageVersionId":"6162","visibilityVersion":"2","versionToken":"a1.kwTopKaFsDI7x_o98fe7jM49HD_3rVGi9yIeCWiIoIg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-01T03:49:47Z"}