# ក្រសួងពាណិជ្ជកម្មជំរុញផលិតផលសក្តានុពលកម្ពុជា ឆ្ពោះទៅទីផ្សារកាណាដា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7550>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13085","languageVersionId":"6162","visibilityVersion":"2","versionToken":"a1.kwTopKaFsDI7x_o98fe7jM49HD_3rVGi9yIeCWiIoIg"}

Original publication: 2026-07-01T03:49:47Z

សិក្ខាសាលានៅកំពង់ស្ពឺ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានផ្សព្វផ្សាយឱកាសទីផ្សារកាណាដា នីតិវិធីនាំចេញ វិធានប្រភពដើមទំនិញ និងការត្រៀមចាកចេញពីក្រុមប្រទេស LDC ដើម្បីពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកនាំចេញ។

នៅមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សំ សិទ្ធិស័ក្តិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការជំរុញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារកាណាដា»។

 សិក្ខាសាលានេះ មានការចូលរួមពីលោក ជាវ វិជ្ជាក់ អភិបាលរងខេត្តកំពង់ស្ពឺ តំណាងមន្ទីរពាក់ព័ន្ធ សភាពាណិជ្ជកម្ម វិស័យឯកជន ពាណិជ្ជករ ធុរជន អ្នកនាំចេញ និងគ្រឹះស្ថានឧត្តមសិក្សាជាច្រើនរូប។

 ការរៀបចំសិក្ខាសាលានេះ មានគោលបំណងផ្តល់ព័ត៌មានអំពីឱកាសទីផ្សារនៅប្រទេសកាណាដា ព្រមទាំងផ្សព្វផ្សាយពីគោលនយោបាយពាណិជ្ជកម្ម ការធ្វើពិពិធកម្មទីផ្សារ វិធានប្រភពដើមទំនិញ និងនីតិវិធីនាំចេញទំនិញពីកម្ពុជា ទៅកាន់ទីផ្សារកាណាដា។

 ក្នុងឱកាសនោះ មន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្មក៏បានធ្វើបទបង្ហាញសំខាន់ៗចំនួន៣ រួមមាន៖
 ១. មគ្គុទេសក៍ស្តីពីការនាំចេញទៅកាន់ទីផ្សារកាណាដា។

 ២. នីតិវិធីនាំចេញ និងវិធានដើមកំណើតទំនិញសម្រាប់ការនាំចេញទៅប្រទេសកាណាដា។

 ៣. ការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)។

 សិក្ខាសាលានេះ ត្រូវបានរំពឹងថានឹងរួមចំណែកពង្រឹងសមត្ថភាពអ្នកផលិត និងអ្នកនាំចេញកម្ពុជា ក្នុងការពង្រីកទីផ្សារ និងបង្កើនការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារកាណាដា៕

 ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


