{"asset":"news","key":"7551","locale":"km","id":"news:7551:km","entityId":"news:7551","canonicalUrl":"https://www.kps-tv.com/km/news/detail/7551","state":"ready","title":"ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជំរុញអាជ្ញាធរ ខេត្តព្រះវិហារ បន្តតាមដាន និងឆ្លើយតបជំនន់ទឹកភ្លៀងឱ្យបានទាន់ពេលវេលា","summary":"គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានជំរុញខេត្តព្រះវិហារបន្តតាមដានជំនន់ទឹកភ្លៀង។ របាយការណ៍ថា ភ្លៀងយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានលិចលំនៅដ្ឋានមួយចំនួន ហើយទឹកបានស្រកក្រោយបង្ហូរប្រមាណ៣ម៉ោង។","body":"គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ បានជំរុញឱ្យអាជ្ញាធរខេត្តព្រះវិហារ បន្តតាមដាន និងត្រៀមឆ្លើយតបចំពោះគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង ដែលបង្កផលប៉ះពាល់ជាបណ្តោះអាសន្នដល់លំនៅដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។\n\nតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា នៅយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភូមិតាកឹងបៃតង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បណ្តាលឱ្យទឹកហូរមិនទាន់ និងជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន។\n\nក្រោយទទួលបានព័ត៌មាន ក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយសហការជាមួយកងវិស្វកម្មតេជោសែនសៀមរាប រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធ បានចុះអន្តរាគមន៍ភ្លាមៗ ដោយធ្វើការកាយផ្តាច់ផ្លូវមួយចំនួន ដើម្បីបញ្ចៀស និងបង្ហូរមុខទឹកចេញពីតំបន់រងផលប៉ះពាល់។\nក្រោយប្រតិបត្តិការបង្ហូរទឹកអស់រយៈពេលប្រមាណ៣ម៉ោង ទឹកបានស្រកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋវិញជាស្ថាពរ។\n\nក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់ក្រុមការងារសង្គ្រោះ និងអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយអន្តរាគមន៍ និងដោះស្រាយស្ថានការណ៍ជំនន់ទឹកភ្លៀងបានទាន់ពេលវេលា៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13084","languageVersionId":"6159","visibilityVersion":"2","versionToken":"a1.vb69IP5MacBiT5tLOV1G2fhZxY6eT2rhJzrnJ3KemoM"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-01T04:38:02Z"}