{"asset":"news","key":"7557","locale":"km","id":"news:7557:km","entityId":"news:7557","canonicalUrl":"https://www.kps-tv.com/km/news/detail/7557","state":"ready","title":"ឱកាសការងារជាង ៩ម៉ឺនកន្លែង និងវគ្គបណ្តុះបណ្តាលជំនាញឥតគិតថ្លៃ សម្រាប់ពលរដ្ឋខេត្តបន្ទាយមានជ័យ","summary":"NEA គ្រោងរៀបចំកម្មវិធីការងារ និងបណ្តុះបណ្តាលជំនាញនៅសាលាស្រុកថ្មពួក ថ្ងៃទី៣ និងសាលាស្រុកភ្នំស្រុក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ដោយផ្សព្វផ្សាយឱកាសជាង៩ម៉ឺនកន្លែង និងសេវាឥតគិតថ្លៃសម្រាប់អ្នកចូលរួម។","body":"នៅចុងសប្តាហ៍នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងរៀបចំកម្មវិធីធំមួយនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជួយស្វែងរកការងារ និងផ្តល់ការបណ្តុះបណ្តាលជំនាញដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផ្តោតលើពលករដែលទើបត្រឡប់មកពីប្រទេសថៃ។\n\n ឱកាសការងារមានរហូតដល់ជាង ៩ម៉ឺនកន្លែង ពីបណ្តាក្រុមហ៊ុនធំៗ ដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចដាក់ពាក្យ និងសម្ភាសជាប់ភ្លាមៗនៅនឹងកន្លែង។\n\n កម្មវិធីនេះនឹងផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃប័ណ្ណ (ប.ស.ស.) ព្រមទាំងបើកឱកាសឱ្យយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈផ្សេងៗដោយ ឥតគិតថ្លៃ ពីរាជរដ្ឋាភិបាល។\n\n ការសម្រួលពិសេស៖ រាល់អ្នកដែលអញ្ជើញទៅចូលរួម នឹងទទួលបានសេវាដឹកជញ្ជូន អាហារ និងភេសជ្ជៈ ដោយមិនអស់ប្រាក់ឡើយ។\n\n សម្រាប់ពេលវេលា និងទីតាំងរៀបចំ៖\n - ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦៖ ប្រារព្ធនៅ សាលាស្រុកថ្មពួក\n - ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦៖ ប្រារព្ធនៅ សាលាស្រុកភ្នំស្រុក\n ទំនាក់ទំនងសាកសួរព័ត៌មាន៖ អ្នកនាំពាក្យក្រសួងការងារបានបញ្ជាក់ថា បងប្អូនពលករដែលចង់បានការងារនៅក្នុងស្រុក មានសុវត្ថិភាពល្អ និងប្រាក់ខែប្រហាក់ប្រហែលនឹងការធ្វើការនៅក្រៅប្រទេស អាចទូរស័ព្ទទៅកាន់លេខទូរស័ព្ទទាន់ហេតុការណ៍ ១២៩៧៕\n\n ដោយ ៖ ឡាយ កុល","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13082","languageVersionId":"6153","visibilityVersion":"2","versionToken":"a1._-h7BikC-X8I1XN-z-C317iXAXn-ulzPAXiwmfwhb30"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-01T08:11:30Z"}