{"asset":"news","key":"7558","locale":"km","id":"news:7558:km","entityId":"news:7558","canonicalUrl":"https://www.kps-tv.com/km/news/detail/7558","state":"ready","title":"បុរសជាកម្មករម្នាក់ស្លាប់ និងកម្មការិនីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់រវាងរថយន្តកុងតឺន័រ និងម៉ូតូនៅស្រុកកំពង់សីលា","summary":"គ្រោះថ្នាក់រវាងរថយន្តកុងតឺន័រ និងម៉ូតូ នៅផ្លូវជាតិលេខ៤ ស្រុកកំពង់សីលា ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ក្រោយរងរបួសធ្ងន់ និងស្ត្រីរួមដំណើររងរបួសធ្ងន់។","body":"ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦បានបណ្តាលឲ្យបុរសម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតក្នុងភូមិគីរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។\nតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿង ដែលធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បានរេចង្កូតទៅខាងស្តាំ ហើយបុកជាមួយម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។\n\nរថយន្តខាងលើបើកបរដោយបុរសអាយុ ៣៤ ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅក្នុងខេត្តកំពង់ចាម។ ចំណែកម៉ូតូបើកបរដោយបុរសអាយុ ៣៦ ឆ្នាំ មុខរបរកម្មករ និងមានស្ត្រីអាយុ ៤២ ឆ្នាំ មុខរបរកម្មការិនី ជាអ្នករួមដំណើរ។ អ្នកទាំងពីរមានទីលំនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។\n ហេតុការណ៍នេះបណ្តាលឲ្យឈ្មោះ ធឿក គឹមលាង ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកបើកបរម៉ូតូរបួសធ្ងន់ក្រោយមកបានស្លា/ប់ និងឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ អ្នករួមដំណើរលើម៉ូតូរងរបួសធ្ងន់កំពុងទទួលការព្យាបាល។\n\nក្រោយកើតហេតុ សមត្ថកិច្ចបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ខណៈអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13081","languageVersionId":"6150","visibilityVersion":"2","versionToken":"a1.v5vzR60zk0u4LtASl_wyfe-Xss8yTaLy3YayJNtDeUI"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-01T08:13:47Z"}