# បុរសជាកម្មករម្នាក់ស្លាប់ និងកម្មការិនីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់រវាងរថយន្តកុងតឺន័រ និងម៉ូតូនៅស្រុកកំពង់សីលា

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7558>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13081","languageVersionId":"6150","visibilityVersion":"2","versionToken":"a1.v5vzR60zk0u4LtASl_wyfe-Xss8yTaLy3YayJNtDeUI"}

Original publication: 2026-07-01T08:13:47Z

គ្រោះថ្នាក់រវាងរថយន្តកុងតឺន័រ និងម៉ូតូ នៅផ្លូវជាតិលេខ៤ ស្រុកកំពង់សីលា ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ក្រោយរងរបួសធ្ងន់ និងស្ត្រីរួមដំណើររងរបួសធ្ងន់។

ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦បានបណ្តាលឲ្យបុរសម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតក្នុងភូមិគីរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿង ដែលធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បានរេចង្កូតទៅខាងស្តាំ ហើយបុកជាមួយម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។

រថយន្តខាងលើបើកបរដោយបុរសអាយុ ៣៤ ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅក្នុងខេត្តកំពង់ចាម។ ចំណែកម៉ូតូបើកបរដោយបុរសអាយុ ៣៦ ឆ្នាំ មុខរបរកម្មករ និងមានស្ត្រីអាយុ ៤២ ឆ្នាំ មុខរបរកម្មការិនី ជាអ្នករួមដំណើរ។ អ្នកទាំងពីរមានទីលំនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
 ហេតុការណ៍នេះបណ្តាលឲ្យឈ្មោះ ធឿក គឹមលាង ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកបើកបរម៉ូតូរបួសធ្ងន់ក្រោយមកបានស្លា/ប់ និងឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ អ្នករួមដំណើរលើម៉ូតូរងរបួសធ្ងន់កំពុងទទួលការព្យាបាល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ខណៈអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


