{"asset":"news","key":"7570","locale":"km","id":"news:7570:km","entityId":"news:7570","canonicalUrl":"https://www.kps-tv.com/km/news/detail/7570","state":"ready","title":"លោក មីន កុម្ភៈ ចូលរួមកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារពង្រឹងការបង្ក្រាបបទល្មើស Online Scam តាមប្រព័ន្ធ Zoom","summary":"លោក មីន កុម្ភៈ តំណាងអភិបាលខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំតាម Zoom ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយឯកឧត្តម ស សុខា ដើម្បីតាមដានការបង្ការ និងបង្ក្រាប Online Scam។","body":"ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំវឌ្ឍមាស ដើម្បីតាមដានវឌ្ឍនភាពការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) តាមរយៈប្រព័ន្ធវីដេអូ Zoom នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។\n\n កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយផ្តោតលើការពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងកំណត់ទិសដៅ និងវិធានការអនុវត្តបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ទម្រង់។\n\n ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ និងសមាសភាពចូលរួមបានពិភាក្សាយ៉ាងសកម្មលើបញ្ហាប្រឈម និងដំណោះស្រាយបច្ចេកទេសនានា ដើម្បីបង្កើនសមត្ថភាពកងកម្លាំងអនុវត្តច្បាប់ក្នុងការតាមដាន ស៊ើបអង្កេត និងបង្ក្រាបបទល្មើសឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។\n\n ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោក មីន កុម្ភៈ បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ព្រមទាំងចូលរួមចំណែកការពារសន្តិសុខជាតិឱ្យកាន់តែរឹងមាំ៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13079","languageVersionId":"6144","visibilityVersion":"2","versionToken":"a1.JEv6t_H4VbmSUdhgKFAmJN_3AqDWqexdlXEVzTRVf5w"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-02T02:03:42Z"}