{"asset":"news","key":"7572","locale":"km","id":"news:7572:km","entityId":"news:7572","canonicalUrl":"https://www.kps-tv.com/km/news/detail/7572","state":"ready","title":"ចិនផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបរ» ជួយកម្ពុជាលើកកម្ពស់ TVET និងត្រៀមកម្លាំងពលកម្មសម្រាប់ឧស្សាហកម្មអនាគត","summary":"ចិនបានផ្តល់សៀវភៅស្តង់ដាជាតិមុខរបរ ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រគុណភាពបណ្តុះបណ្តាល TVET និងជំនាញសម្រាប់ឧស្សាហកម្មថ្មីៗ ដោយសៀវភៅនេះគ្របដណ្តប់ជំនាញសំខាន់ៗ១៦។","body":"រដ្ឋាភិបាលចិន តាមរយៈក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម បានផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្មថ្មីៗ។\n\n ពិធីប្រគល់សៀវភៅនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស។\n\n សៀវភៅនេះបានប្រមូលផ្តុំស្តង់ដារ និងប្រព័ន្ធវាយតម្លៃជំនាញមុខរបរជាច្រើន ដោយបែងចែកតាមប្រភេទ និងកម្រិតជំនាញយ៉ាងច្បាស់លាស់ ដែលនឹងជួយកម្ពុជាពង្រឹងស្តង់ដាជាតិ សម្រាប់ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍទីផ្សារការងារ។\n\n ជំនាញសំខាន់ៗចំនួន ១៦ ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅនេះ រួមមានវិស័យសំណង់ ការកែច្នៃដែក និងគ្រឿងម៉ាស៊ីន ការដំឡើងប្រព័ន្ធអ៊ីនធឺណិត និងទូរគមនាគមន៍ ការថែទាំអគ្គិសនី និងអេឡិចត្រូនិក ការជួសជុលម៉ូតូ និងរថយន្ត ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងសេវាកម្មក្នុងគេហដ្ឋានជាដើម។\n\n លើសពីការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្តង់ដារទាំងនេះក៏នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សា ដែលឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្មយានយន្តថាមពលថ្មី (NEV) និងបច្ចេកវិទ្យាទំនើបផងដែរ។\n\n ស្របពេលទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាកំពុងរីកចម្រើន កញ្ចប់ស្តង់ដារនេះនឹងជួយត្រៀមកម្លាំងពលកម្មឱ្យមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការថែទាំ ជួសជុល និងផ្តល់សេវាកម្មលើយានយន្តអគ្គិសនី ដើម្បីគាំទ្រការអភិវឌ្ឍទីផ្សារ EV និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជានាពេលអនាគត។\n\n សៀវភៅ «ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ត្រូវបានរៀបចំ និងបោះពុម្ពផ្សាយដោយក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន ដោយមានការចូលរួមពីអ្នកជំនាញជាង ៥០រូប និងផ្តោតលើការកំណត់ស្តង់ដារមុខរបរ និងការវាយតម្លៃជំនាញតាមកម្រិតផ្សេងៗយ៉ាងលម្អិត និងច្បាស់លាស់៕\n\n ដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13078","languageVersionId":"6141","visibilityVersion":"2","versionToken":"a1.a0ZQEfwlhpQV4GbQdpLAbbeQ0heNenqLCFOK1UICWfg"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-02T02:31:13Z"}