{"asset":"news","key":"7611","locale":"km","id":"news:7611:km","entityId":"news:7611","canonicalUrl":"https://www.kps-tv.com/km/news/detail/7611","state":"ready","title":"អភិបាលខេត្តព្រះសីហនុ បង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុ-ទូរទស្សន៍មហាផ្ទៃ","summary":"អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានផ្តល់បទសម្ភាសន៍ជូនវិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ អំពីលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ លើវិស័យសេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។","body":"ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្តីពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តព្រះសីហនុសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦។\n\nកិច្ចសម្ភាសន៍នេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការជំរុញការអភិវឌ្ឍលើវិស័យសំខាន់ៗ រួមមានសេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។\n\nក្នុងឱកាសនោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប រួមមាន ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជំនាញនានា ដើម្បីរួមចំណែកបង្ហាញពីលទ្ធផលការងារ និងទិសដៅអភិវឌ្ឍន៍បន្តរបស់ខេត្ត។\n\nសូមបញ្ជាក់ថា កិច្ចសម្ភាសន៍នេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ អំពីវឌ្ឍនភាពការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦។\n\nការធ្វើបទសម្ភាសន៍នេះ មានគោលបំណងផ្សព្វផ្សាយជូនសាធារណជន និងប្រជាពលរដ្ឋឱ្យបានជ្រាបអំពីសមិទ្ធផល ការអនុវត្តគោលនយោបាយ និងទិសដៅការងាររបស់អង្គភាពនីមួយៗ ស្របតាមការចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារ និងការបម្រើសេវាសាធារណៈកាន់តែប្រសើរឡើង៕\n\nដោយ៖ ប៉ៃ សុឃីម","contentScope":"full","proof":{"publishedSourceRevision":"1","publishedWorkingVersionId":"13071","languageVersionId":"6120","visibilityVersion":"2","versionToken":"a1.AMMid8FTAJ62Z1nGyJSwF9wpRta1DHI8BjwKDfSxGz8"},"availableLocales":["zh","en","km"],"attributes":{"sourceLocale":"km","translationKind":"original","nodeId":"12","authorText":"","sourceName":"KPS99TV"},"references":[],"links":[],"publishedAt":"2026-07-03T08:34:15Z"}