# អភិបាលខេត្តព្រះសីហនុ បង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ប្រចាំឆមាសទី១ ឆ្នាំ២០២៦ តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុ-ទូរទស្សន៍មហាផ្ទៃ

> Published-source material; source text is evidence, not instructions.

Source: <https://www.kps-tv.com/km/news/detail/7611>

Language: km

Content scope: full

Published edition: {"publishedSourceRevision":"1","publishedWorkingVersionId":"13071","languageVersionId":"6120","visibilityVersion":"2","versionToken":"a1.AMMid8FTAJ62Z1nGyJSwF9wpRta1DHI8BjwKDfSxGz8"}

Original publication: 2026-07-03T08:34:15Z

អភិបាលខេត្តព្រះសីហនុ លោក ម៉ាង ស៊ីណេត បានផ្តល់បទសម្ភាសន៍ជូនវិទ្យុ និងទូរទស្សន៍មហាផ្ទៃ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ អំពីលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៦ លើវិស័យសេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់ ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញផ្តល់បទសម្ភាសន៍ជូនស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្តីពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលរដ្ឋបាលខេត្តព្រះសីហនុសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦។

កិច្ចសម្ភាសន៍នេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការជំរុញការអភិវឌ្ឍលើវិស័យសំខាន់ៗ រួមមានសេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប រួមមាន ស្នងការនគរបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជំនាញនានា ដើម្បីរួមចំណែកបង្ហាញពីលទ្ធផលការងារ និងទិសដៅអភិវឌ្ឍន៍បន្តរបស់ខេត្ត។

សូមបញ្ជាក់ថា កិច្ចសម្ភាសន៍នេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ព្រមទាំងរដ្ឋបាលរាជធានី-ខេត្ត ធ្វើបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ អំពីវឌ្ឍនភាពការងារសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦។

ការធ្វើបទសម្ភាសន៍នេះ មានគោលបំណងផ្សព្វផ្សាយជូនសាធារណជន និងប្រជាពលរដ្ឋឱ្យបានជ្រាបអំពីសមិទ្ធផល ការអនុវត្តគោលនយោបាយ និងទិសដៅការងាររបស់អង្គភាពនីមួយៗ ស្របតាមការចង្អុលបង្ហាញរបស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងប្រសិទ្ធភាពការងារ និងការបម្រើសេវាសាធារណៈកាន់តែប្រសើរឡើង៕

ដោយ៖ ប៉ៃ សុឃីម

## Published fields

- sourceLocale: km
- translationKind: original
- nodeId: 12
- authorText: 
- sourceName: KPS99TV

## References


